ប្រភពពុំបញ្ចេញឈ្មោះមួយបានអះអាងថា ព្រះអង្គម្ចាស់ Alwaleed bin Talal ក៏ចូលរួមក្នុងដំណើរការសួរចម្លើយនេះផងដែរ។
![](https://www.cen.com.kh/wp-content/uploads/2017/11/Hoang-tu-an-choi-nhat-a-Rap-bi-treo-nguoc-de-tham-van-1-1511400774-width634height422.jpg)
ប្រភពព័ត៌មានពុំបញ្ចេញឈ្មោះខាងលើ បានប្រាប់កាសែត Daily Mail ថា បណ្តាព្រះអង្គម្ចាស់និងសមាជិករាជវង្ស ដែលត្រូវបានចាប់ឃុំខ្លួនក្នុងដំណើរការបោសសំអាតអំពើពុករលួយនៅ អារ៉ាប៊ី សាអូឌីត នៅថ្ងៃទី ៤/១១កន្លងមក ត្រូវបានរងទារុណកម្មមួយចំនួន។ ប្រភពដដែលនេះឲ្យដឹងថា ព្រះអង្គម្ចាស់ទាំងនោះបានត្រូវគេព្យួរជើងឡើងលើដំបូលផ្ទះដើម្បីសួរចម្លើយ ក្នុងចំណោមអ្នករងទារុណកម្មយកចម្លើយបែបនេះ ក៏មានព្រះអង្គម្ចាស់មានបំផុតអារ៉ាប់ប៊ីសាអូឌីត Alwaleed bin Talal ផងដែរ។
តាមប្រភពព័ត៌មានការសាកសួរចម្លើយ ត្រូវបានអនុវត្តដោយក្រុមហ៊ុនមួយរបស់អាមេរិកស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះអង្គម្ចាស់ bin Talal ព្រះអង្គម្ចាស់អង្គនេះតាមគំរោងនិងក្លាយជាព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត។
ប្រភពដដែលនិយាយប្រាប់ daily maily ថា “ក្រុមហ៊ុននោះបានវាយដំធ្វើទារុណកម្មទះកំភ្លៀង ជេរប្រមាថទៅដល់ព្រះអង្គដែលជាប់ឃុំទាំងឡាយនោះ។ ក្រុមហ៊ុនដែលត្រូវបានចោទប្រកាន់ថាមានទង្វើធ្វើទារុណកម្មព្រះអង្គម្ចាស់ bin Talal គឺ Academi ប៉ុន្តែអង្គភាពមួយនេះបានបដិសេធថា រាល់ការចោទប្រកាន់ថា ខ្លួនបានធ្វើទារុណកម្ម។
Daily Maily នៅបានឲ្យដឹងបន្ថែមថា ក្រោយការចាប់ខ្លួនព្រះអង្គម្ចាស់១១អង្គនោះ ព្រះអង្គម្ចាស់ bin Salman រឹបអូសបានជាង ១៩៤ប៊ីលានដុល្លារ ពីអ្នកដែលត្រូវចាប់ខ្លួន ពីប្រាក់ទុកនៅធនាគារ និងអចលទ្រព្យរួមទាំងទ្រព្យសម្បត្តិរបស់អ្នកដែលពាក់ព័ន្ធ។ ជំហាននេះត្រូវបានចាត់ទុកថា ជាវិធីសាស្ត្រមួយដែលព្រះអង្គម្ចាស់ Bin salman ធ្វើឡើងបំណងពង្រឹងសិទ្ធិអំណាចដើម្បីក្លាយជាមហាក្សត្រគ្រងរាជ្យនៅអាណាចក្រនេះ។
![](https://www.cen.com.kh/wp-content/uploads/2017/11/Hoang-tu-an-choi-nhat-a-Rap-bi-treo-nguoc-de-tham-van-1-1511400774-width634height4221.jpg)
ប្រភពពុំបញ្ចេញឈ្មោះមួយផ្សេងទៀតឲ្យដឹងថា ករណីសាកសួរយកចម្លើយត្រូវបានសំណូមពរឲ្យធ្វើដោយក្រុមហ៊ុនអាមេរិក ព្រោះថាព្រះអង្គម្ចាស់ Bin Salman ពុំចង់ប្រើប្រាស់មនុស្សក្នុងប្រទេស។ មូលហេតុក៏ដោយសារពួកគេធ្លាប់បានបម្រើរាជ្យវង្សពេញមួយជីវិតទៅហើយ ហេតុនេះនឹងមានការយោគយល់ក្នុងអំឡុងពេលសាកសួរចម្លើយ រីឯអ្នកសាកសួរចម្លើយទាំងនោះ ត្រូវបានគេជួលពី Abu Dhabi ហើយសុទ្ធសឹងមានសញ្ជាតិអាមេរិក ។
រីឯប្រភពព័ត៌មានដទៃទៀតក៏បានអះអាងថា ព្រះអង្គម្ចាស់ Bin Salman ព្រះអង្គក៏បានចូលរួមស្តាប់ការសាកសួរចម្លើយផងដែរ។ ប៉ុន្តែព្រះអង្គម្ចាស់ Bin Salmanពុំបានប្រើអំពើហិង្សាឡើយដោយមានបន្ទូលសួរនាំយ៉ាងទន់ភ្លន់។ “ប៉ុន្តែពេលព្រះអង្គចាកចេញទៅ អ្នកយកចម្លើយចាប់ផ្តើមវាយដំ និងធ្វើទារុណកម្ម” -អ្នកពុំបញ្ចេញឈ្មោះរូបនោះបាននិយាយយ៉ាងដូច្នេះ៕