Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីប្លន់ជនបរទេសយកទ្រព្យសម្បត្តិនៅក្រុងព្រះសីហនុ, ជនដៃដល់៦នាក់ត្រូវចាប់ខ្លួនបានជាបន្ដបន្ទាប់

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០០៖០០នាទី ឈានចូលថ្ងៃទី២១ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពហិង្សាដោយប្រើកាំបិតចុងស្រួច និងឧបករណ៍ឆក់ វាយយកទ្រព្យសម្បត្តិ ពីជនរងគ្រោះឈ្មោះ MOHMMA ABU TAHER ភេទប្រុស ជនជាតិបង់ក្លាដេស បណ្តាលឲ្យរងរបួស។

បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យខាងលើ បានជិះរថយន្ត១គ្រឿង ម៉ាក PRUIS គេចខ្លួនពីកន្លែងកើតហេតុ។ សម្ភារៈបាត់បង់រួមាន៖ ទូរស័ព្ទចំនួន២គ្រឿង, ប្រាក់ចំនួន ៧៥០ដុល្លារ និងកាតមួយចំនួន។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ , ខេត្តបាត់ដំបង និងខេត្តស្វាយរៀង បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៧៖០៥នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់ រួមមាន៖

*ទី១៖ឈ្មោះ ញុឹក ពៅវេហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុច ភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង
*ទី២៖ឈ្មោះ ជៀង មករា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុច សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ
*ទី៣៖ឈ្មោះ នី ណា ហៅMMO ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុច ឃុំជាំសង្កែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
*ទី៤៖ឈ្មោះ អ៊ូ រីម ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុច សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
*ទី៥៖ឈ្មោះ ស វាសនា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ
*ទី៦៖ឈ្មោះ ស៊ុន រ៉ាធិ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុច សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×