សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើ្ជញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ នៅវត្ដចន្ទប្បជោត្ដនារាម ហៅវត្ដ តាសុត ដែលស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រជាពលរដ្ឋកម្ពុជា ប្រសិទ្ធនាមថាជា«មាតាមនុស្សធម៌»ដែលសម្ដេចជាកុលធីតាខ្មែរមួយរូបដែលមានទឹកចិត្ដមហាសប្បុរស និងសណ្ដោសប្រណីខ្ពស់ ដល់អ្នកជុំវិញខ្លួន ពិសេសជនងាយរងគ្រោះ និងរងគ្រោះបំផុត ដោយមិនរើសអើងនោះឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

















