Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្តណាស់! មិនដឹងសមត្ថកិច្ចជជុះខាងណា មកកាក់ឃាត់ប្រជាពលរដ្ឋ ចោទថាដឹកឃ្មុំខុសច្បាប់?

នេះជាករណីថ្មីដ៏ហួសចិត្តណាស់ ដែលបុគ្គល២នាក់ សមត្ថកិច្ចមិនចំជាសមត្ថកិច្ច បានជិះរថយន្តធ្វើសកម្មភាពស្ទាក់ឃាត់ប្រជាពលរដ្ឋប្តីប្រពន្ធ២នាក់ ដែលកំពុងដឹកឃ្មុំ ដើម្បីយកទៅលក់ ដោយចោទថាដឹកសត្វព្រៃខុសច្បាប់ ធ្វើឲ្យប្រជាពលរដ្ឋជាប្តីប្រពន្ធ ក្តៅក្រហាយយ៉ាងខ្លាំង។

ពិតណាស់ ស្ថិតក្នុងស្ថានភាពដ៏មិនថ្លៃថ្នូរ មិនដឹងទើបចេញមកពីកន្លែងផឹកស៊ីឯណា បុគ្គលម្នាក់ក្នុងចំណោមគ្នីគ្នា២នាក់ ដែលពាក់អាវយឺតស លាត់សម្ញែងក្បាលពោះស្ទុយ បានធ្វើការសម្លុតគំរាមទៅកាន់ពលរដ្ឋប្តីប្រពន្ធនោះ ដោយចោទថាពួកគាត់កំពុងដឹកជញ្ជូនឃ្មុំខុសច្បាប់ ដោយលើកហេតុផលដ៏ហួសចិត្តថា ឃ្មុំក៏ជាសត្វព្រៃដែលត្រូវអភិរក្សដែរ។

តែនៅពេលបុរសជាប្តី បានសួរបកទៅវិញខ្លាំងៗថា តើរកស៊ីដឹកឃ្មុំលក់ហ្នឹង ជាការខុសច្បាប់មែន? ហើយបើខុសច្បាប់ តើខុសក្នុងមាត្រាទីប៉ុន្មានទៅលោក? ជាហេតុធ្វើឲ្យបុគ្គលនោះដែលអះអាងថាពួកខ្លួននៅខាងសមត្ថកិច្ចផង និងជាអ្នកកាសែតផង តែប្រហែលមិនដឹងច្បាប់ម៉ង់ទីទុយអ្វីសោះ ពុំអាចឆ្លើយតបរួចនោះទេ ហើយនៅទីបំផុត ក៏បានសម្រេចបើកឡានចាកចេញទៅតែម្តង។

តែយ៉ាងណា ក្រោយពីបានឃើញទង្វើដ៏គួរឲ្យស្អប់ខ្ពើមបំផុតនេះរួច បងប្អូនមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម បានព្រលះឲ្យយ៉ាងធ្ងន់ៗ និងក៏សូមស្នើដល់សមត្ថកិច្ច គួរតែធ្វើការស្រាវជ្រាវ និងមានវិធានការផ្លូវច្បាប់ ចំពោះបុគ្គលទាំងនេះផង កុំឲ្យបន្តដើរធ្វើសកម្មភាពដ៏គួរឲ្យស្អប់ខ្ពើមបែបនេះទៀត ហើយក៏មិនដឹងថា បុគ្គលនេះនិងក្រុមបក្ខពួក បានកំពុងដើរសម្លុតគំរាមកៀបស៊ី ធ្វើបាបប្រជាពលរដ្ឋរកស៊ីរបរសុច្ចរិតបន្តិចបន្តួចត្រឹមចិញ្ចឹមឆ្នាំងបាយបែបណានោះទេ៕

×