Tuesday, January 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាស​ខេត្ត​កំពង់​ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែក​បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

កំពង់ចាម ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ប្រមាណជាង ១០ម៉ឺនបណ្ណ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សន្តិភាព មិនមានន័យត្រឹមតែបញ្ចប់សង្គ្រាមប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាការផ្ដល់ឱកាសឱ្យមានការចុះវាស់វែង និងផ្ដល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនពលរដ្ឋថែមទៀត។ សម្ដេចធិបតីមានប្រសាសន៍បន្តថា ការទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់ ក៏បានធ្វើឱ្យជីវភាពពលរដ្ឋកាន់តែប្រសើរជាលំដាប់ថែមទៀតផងដែរ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ

សម្ដេចបវរធិបតី​ ហ៊ុន​ ម៉ាណែត បានថ្លែងថា​រាជរដ្ឋាភិបាលអាណត្តិថ្មីនេះនឹងខិតខំធ្វើយ៉ាងណាចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នាទូទាំងប្រទេសនេះហើយជាផលនៃសន្តិភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×