Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងសាធារណការ ទទូចឲ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយករណីគ្រោះថ្នាក់រថភ្លើងជាមួយរថយន្តក្រុងទេសចរណ៍ ព្រោះជាហេតុការណ៍ចាស់

ភ្នំពេញ ៖ ឯកឧត្តម​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ សូមជម្រាបជូនសាធារណជន និងបណ្តាញព័ត៌មាននានាមេត្តាជ្រាបថា នៅយប់ថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ មានករណីបង្ហោះផ្សាយតៗគ្នាដោយគ្មានប្រភព ដោយបណ្តាញព័ត៌មានក្នុងស្រុក និងក្រុមMMO ពីករណីគ្រោះថ្នាក់រថភ្លើងជាមួយរថយន្តក្រុងទេសចរណ៍នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលជាហេតុការណ៍ចាស់តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤មកម្លេះ ធ្វើឱ្យ​មានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ។

ឯកឧត្តម​អ្នកនាំពាក្យ​ បានបញ្ជាក់បន្ថែមថា​ ក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោកសូមអំពាវនាវយ៉ាងទទូចឲ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងចែករំលែកតៗគ្នា នាំទៅដល់ការភាន់ច្រលំ ដែលជាកំហុសលីសធម៌ដ៏ធ្ងន់ធ្ងរក្នុងសង្គម និងវិជ្ជាជីវៈ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×