អតីតប្រធានាធិបតីស៊ីមបាវ៉េ រ៉ូបឺត មូហ្គាបេ (Robert Mugabe) ទទួលបានអភ័យឯកសិទ្ធិ និងមានការធានាពីបញ្ហាសុវត្ថិភាពរបស់លោក ដើម្បីរស់នៅបន្តក្នុងប្រទេសទៀត បន្ទាប់ពីមានការព្រមព្រៀងគ្នា ដែលធ្វើឲ្យលោកព្រមចុះចេញពីតំណែងដោយសន្តិវិធី។ នេះបើប្រភពនៃការចរចារលើបញ្ហានេះ ហើយត្រូវបានចុះផ្សាយដោយសារព៌តមាន Reuters។
បើតាមប្រពភ ប្រពន្ធរបស់លោក គឺអ្នកស្រី ហ្គេស មូហ្គាបេ (Grace Mugabe) ក៍ទទួលបានអភ័យឯកសិទ្ធិដូចគ្នា។
លោកមូហ្គាបេ ដែលបានដឹកនាំប្រទេសស៊ីមបាវ៉េចេញពីឯករាជ្យតាំងពីឆ្នាំ ១៩៨០មក បានចុះចេញពីតំណែងកាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ ក្រោយពេលមានអន្តរាគមន៍ពីយោធា និងបក្សកាន់អំណាចដែលមិនពេញចិត្តនឹងទង្វើរបស់គាត់។
អតីតប្រធានាធិបតី អេមឺសាន់ មេចហ្គាវ៉ា (Emerson Mnangagwa) ដែលត្រូវបានលោក មូហ្គាបេ បណ្តេញចេញពីតំណែងកាលពីដើមខែនេះ នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃសុក្រនេះ។
ប្រភពពីរដ្ឋាភិបាលបាននិយាយប្រាប់ អ្នកពាក់ព័ន្ធក្នុងការចរចារថា លោក មូហ្គាបេ ចង់រស់នៅរហូតដល់ស្លាប់ក្នុងប្រទេសស៊ីមបាវ៉េ ហើយមិនមានគំរោងរស់នៅនិរទេសទេ។ លោក មូហ្គាបេ ដែលបច្ចុប្បន្នមានអាយុ ៩៣ឆ្នាំ គឺជាមេដឹកនាំមានវ័យចំណាស់ជាងគេបំផុតក្នុងពិភពលោក៕ សុភ័ក្ត្រ