Tuesday, January 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារអន្តរក្រសួង បានចុះពិនិត្យ និងសិក្សាហ្មត់ចត់លើលំហូរចរាចរណ៍ មុនដំណើរការគម្រោងស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ

ភ្នំពេញ ៖ ក្រុមការងារអន្តរក្រសួង និងអាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យ និងសិក្សាហ្មត់ចត់លើលំហូរចរាចរណ៍ មុនដំណើរការគម្រោងស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ។
គោលបំណង នៃការចុះពិនិត្យនេះ ដើម្បីមើលហេតុប៉ះពាល់ ដែលមានឥទ្ធិពលដល់ការអនុវត្តគម្រោង និងលំហូរចរាចរណ៍ ត្រង់ចំណុចឡើង-ចុះស្ពាន ដើម្បីឈានទៅរកដំណោះស្រាយក្នុងការរចនាប្លង់ស្ពាន ដែលផ្តល់នូវលំហូរចរាចរណ៍យ៉ាងរលូនពេលដំណើរការការដ្ឋានស្ថាបនាស្ពាន និងពេល​ស្ពានបើកឱ្យប្រើប្រាស់។

ស្ពានថ្មី តម្លៃប្រមាណ៣០០លានដុល្លារ នឹងលេចរូបរាងពីផ្សាររាត្រី ទៅអរិយក្សត្រ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីចំណុចផ្សាររាត្រី ឆ្ពោះទៅតំបន់អរិយក្សត្រឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ ។

ការសិក្សាផលប៉ះពាល់ពីគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីចំណុចផ្សាររាត្រីឆ្ពោះទៅតំបន់អរិយក្សត្រ បានបិទបញ្ចប់របាយការណ៍ចុងក្រោយ និងត្រៀមបើកដ្ឋានសាងសង់ឆាប់ៗនៅពេលខាងមុខនេះ។

អង្គប្រជុំបានពិភាក្សាលើរបាយការណ៍ បន្ទាប់ពីបញ្ចប់ការសិក្សាលម្អិត ចំពោះផលប៉ះពាល់ បរិស្ថាន និងសង្គម (ESIA) នៅក្នុងរាជធានី ដើម្បីធ្វើយ៉ាងណាឱ្យទទួលបាននូវធាតុចូល និងស្វែងរកដំណោះស្រាយរួម ព្រមទាំងសម្រេចបានការឯកភាពគ្នាចុងក្រោយ សម្រាប់ភាពច្បាស់លាស់នៅពេលគម្រោងចាប់ផ្តើមសាងសង់។គម្រោងសាងសង់ស្ពានថ្មីនេះគឺទទួលបានប្រាក់កម្ចីពីប្រទេសកូរ៉េ និងបានចុះហត្ថលេខាក្នុងទំហំទឹកប្រាក់ជិត ២៤៦ លានដុល្លារ កាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ រំពឹងថា នឹងបើកការដ្ឋាននៅដើមឆ្នាំ ២០២៥ ខាងមុខ។ តាមគម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់ចំនួន ២ ខ្សែ ដោយខ្សែទី១តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×