Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង់​ក្លា​ដេស និង​មី​យ៉ាន​ម៉ា ព្រមព្រៀងគ្នា បញ្ជូន​ជនជាតិដើម​រ៉ូ​ហ៊ីង​យ៉ា​ត្រឡប់​ទៅវិញ​

spot_img

​ប្រទេស​បង់​ក្លា​ដេស បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​ប្រទេស​មី​យ៉ាន​ម៉ា ក្នុងកា​រ​បញ្ជូល​ត្រឡប់​ទៅ​វិញ​នូវ ជនជាតិ​រ៉ូ​ហ៊ី​យ៉ាង​រាប់សែន​នាក់ ដែល​ធ្វើ​ការរត់​ភៀសខ្លួន​កាលពីពេល​ថ្មីៗ​ដើម្បី​គេច​ពី​ការបង្ក្រាប​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន BBC​។​

​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​បង់​ក្លេ​ដេស​បាន​ឲ្យដឹងថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​បាន​ភៀសខ្លួន អាច​នឹង​ចាប់ផ្តើម​ត្រឡប់​ទៅ​វិញ​ក្នុង​រយៈពេល ២​ខែ​។​

​ភាគី​បង់​ក្លេ​ដេស និង​មី​យ៉ាន់​ម៉ា​កំពុង​ធ្វើការ​ជាមួយគ្នា​លើ​បញ្ហា​លំអិច​ជា​ច្រើន​ទៀត​។ ការបង្ក្រាប​ដ៍​ឃោរឃៅ​របស់​កងកំលាំង​សន្តិសុខ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា នៅក្នុរ​ដ្ឋ​រ៉ា​ឃីន ប្រទេស​មី​យ៉ាន់​ម៉ា ត្រូវបាន​អង្គការសហប្រជាជាតិ និង​អា​មេ​រិច​មើលឃើញថា ជាការ​បោសសម្អាត​ជនជាតិដើម​ភាគតិច​។​

​ភ្នាក់ងារ​ជំនួស​បាន​បង្ហាញ​ក្តីកង្វល់​ពី​ការបង្ខំ​ឲ្យ​ត្រឡប់​មក​វិញ​របស់​ជ​ន​ជាតិ​រ៉ូ​ហ៊ី​យ៉ាង លុះ​ត្រាំ​តែ​សុវត្ថិភាព​របស់​ពួកគេ​ត្រូវបាន​ធានា​។​

​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​កាន់​សាសនា​អ៊ីស្លាម ច្រើនជាង ៦០០.០០០​នាក់ បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដេស ចាប់តាំងពី​មាន​ការវាយប្រហារ​របស់​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​មកលើ​ប៉ុស្តិប៍ប៉ូលីស​ជាច្រើន​របស់​មី​យ៉ាន់​ម៉ា បណ្តាលឲ្យ​មាន​ការ​តប​ត និង​ការបង្ក្រាប​ពី​កងកំលាំង​រដ្ឋាភិបាល​មី​យ៉ាន​ម៉ា ក្នុង​រដ្ឋ​រ៉ា​ឃី​ន កាលពី​ចុងខែ សីហា​។​

​កាលពី​ថ្ងៃ​ពុធ កន្លងទៅនេះ រដ្ឋ​ម​មន្ត្រី​ការបរទេស​អា​មេ​រិច រិច ធៀ​ល័រសាន់ (Rex Tillerson) បាន​និយាយថា សកម្មភាព​របស់​កង​កំលាំង​មី​យ៉ាន​ម៉ា​ប្រឆាំង​នឹង​ក្រុម​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាការ​បោសសម្អាត​ជនជាតិដើម​ទាំងនោះ​៕ សុភ័ក្ត្រ

 

spot_img
×