Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បង្រ្កាបក្រុមក្មេងទំនើង ៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ខេត្តឧត្ដរមានជ័យ ៖ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ចុះស្រាវជ្រាវ និងបង្ក្រាបចាប់ឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង បានចំនួន ០៤នាក់ ៖
១/ឈ្មោះ វី ហុង ភេទប្រុស អាយុ ១៥ឆ្នាំរស់នៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរ កម្មករកន្លែងស្តង់កាប់ជ្រូក (អ្នកដៃដល់កាន់ដុំថ្មគប់ជនរងគ្រោះ) ។
២/ឈ្មោះ ធីរ៉ា រ៉ាវីន (វីន) ភេទប្រុស អាយុ ១៥ឆ្នាំរស់នៅភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (ជាអ្នកបើកម៉ូតូឌុបឈ្មោះ វី ហុង) ។
៣/ឈ្មោះ ជួន វ៉ាន់ណេត (ស្រួច) ភេទប្រុស អាយុ ១៤ឆ្នាំរស់នៅភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
៤/ឈ្មោះ វ៉េតរ៉ា ឌីណា ភេទប្រុស អាយុ ១៤ថ្នាំរស់នៅភូមិអូកូគីកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ក្មេងទំនើង បានចំនួន ០៤នាក់បានបង្កហិង្សាដោយចេតនាដោយវាយយុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×