ខេត្តមណ្ឌលគិរី ÷ កាលពី ថ្ងៃទី១៥ ខែ មករាឆ្នាំ២០២៥ មានករណីមួយដ៍ចម្លែកមួយបានកើតឡើងដោយសត្វឃ្មុំមួយហ្វូង មិនដឹងហើមកពីទីកន្លែងណា បានហើរមកទិចស្រ្តីម្នាក់ មានឈ្មោះ អឹម វណ្ណេត ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ ។ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន ភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីបណ្តាលអោយស្លាប់បាត់បង់ជីវិត។
ករណីដ៏ចម្លែកមួយនេះបានកើតឡើងកាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង ១៣ និង ២៥នាទីល្ងាច ដែលស្រ្តីជាជនរងគ្រោះកំពុងដេកលើអង្រឹងក្រោមដើមប័រនៅចំណុចផ្ទះឈ្មោះ ជា សុខ ឃីម ស្ថិតនៅក្នុងភូមិ ពូក្រេង ឃុំស្រែអំពូមស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី ។
តបតាមការឆ្លើយបំភ្លឺរបស់សាក្សីដែលមានឈ្មោះ ឈាង បូរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវជា កូនធម៌ របស់សពស្រ្តីរងគ្រោះ បានធ្វើការបំភ្លឺប្រាប់សមត្ថកិច្ចថា÷ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ វេលា ម៉ោង១៣ និង ២៥ នាទី ខ្ញុំកំពុងតែដេកលើអង្រឹងក្រោមផ្ទះ ហើយពេលនោះ ខ្ញុំបានឮសំឡេងស្រែករបស់ មីងឈ្មោះ អ៊ឹម វណ្ណេត ដែលបានមកស្នាក់នៅជិតផ្ទះរបស់ខ្ញុំ ក្រោយមកខ្ញុំក៏បានរត់ទៅមើលក៏ឃើញ គាត់កំពុងតែលើកដៃបក់ឃ្មុំ ដែលកំពុងរោម ទិចគាត់ជាច្រើនមេ ស្ថិតនៅក្រោមដើមប័រ ដោយពុំដឹងថាសត្វឃ្មុំនោះ ហើរមកពីណា ទេឃើញសភាពបែបនោះ ខ្ញុំក៏រត់ទៅជួយគាត់ ដោយយកភួយក្រោបពីលើគាត់ រួមទាំងខ្ញុំផងដែរ ហើយខ្ញុំក៏ប្រាប់គាត់ថា តោះរត់ចេញពីទីនេះ ហើយគាត់ក៏តបថា រត់មិនរួចទេ ពេលនោះមីងឈ្មោះ អឹម វណ្ណេត ក៏ដួលសន្លប់ឃើញសភាពបែបនេះ ខ្ញុំក៏រត់ ចេញមក ដើម្បីរកគេជួយ ខ្ញុំរត់ដល់ផ្ទះយាយមុំ តែមិនមានមនុស្សនៅ ខ្ញុំក៏រត់ទៅផ្ទះចែសីមា ក៏ឃើញ ចែស្រីមា និងកូន ប្រុសរបស់គាត់ កំពុងត្រូវបានសត្វឃ្មុំតិចដូចគ្នា ហើយខ្ញុំក៏និយាយថា ចែទៅជួយមើលម៉ែធម៌របស់ខ្ញុំផង គាត់ត្រូវសត្វឃ្មុំទិច ដែរខ្លាំងណាស់ឥឡូវគាត់ដួលសន្លប់ហើយ។ ដោយឃើញឃ្មុំហើរចេញអស់ខ្ញុំក៏លើកគាត់ដាក់លើម៉ូតូ ដឹកគាត់មកមណ្ឌលសុខភាព ឃុំស្រែអំពូល ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះគាត់ តែពេទ្យបាន ប្រាប់ថាគឺគាត់បានដាច់ខ្យល់ស្លាប់បាត់ ទៅហើយ។ មូលហេតុ ៖ ស្លាប់ដោយសា សត្វឃ្មុំចង្អេរទិច ជនរងគ្រោះកាលនៅរស់ផឹកស្រាជាប្រចាំ (ញៀនស្រា)។
កាចុះពិនិត្យលើសាកសពដោយមានការចូលរួម ពីអាជ្ញាធរមូលដ្ឋានរួមមាន៖ លោក វរសេនីយ៍ត្រី មាស វៃ នាយប៉ុស្តិ៍ ស្រែអំពូម , លោក អនុសេនីយ៍ឯក.តូ មេង នាយរង ប៉ុស្តិ៍, លោក ព្រ/ឯក សំ សុីធាន មន្ត្រី ប៉ុស្តិ៍, លោក ចេវ សុភាព មន្ត្រី មណ្ឌលសុខភាព ស្រែអំពូម , លោក ស្រៀន ពិសិទ្ធ ជំទប់ទី២ ឃុំស្រែអំពូម , ឈ្មោះ យី អឿន ត្រូវជា ប្តីសព និង ឈ្មោះ ឈាង បូរ៉ា ត្រូវជាកូនធម៌ ។
កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការត្រួតពិនិត្យ លើផ្ទៃមុខ និងដងខ្លួនបានបញ្ជក់ឲ្យឃើញថា÷ មានត្រនិច ឃ្មុំចង្អេរ ជាច្រើនបានទិចទៅលើដងខ្លួន និងផ្ទៃមុខរបស់ស្រ្តីដែលជាជនរងគ្រោះ សរុប ៦៧ កន្លែង ។ សាកសពផ្នែកក្បាល ផ្នែកដងខ្លួន និង ផ្នែកអវយវៈ ពុំមានស្លាកស្នាម ដាច់ រឺ រលាត់ ឡើយ ។ តបតាមការស្រាវជ្រាវ និងពិនិត្យជុំវិញកន្លែងកើតហេតុ និងប្រមូលព័ត៌មានបានបញ្ជក់អោយ ឃើញថាពុំមាន អ្វីគួរឲ្យកត់សម្គាល់ឡើយ ទៅលើសាកសពរបស់ស្រ្តីដែលជាជនរងគ្រោះ កម្លាំងជំនាញ សន្និដ្ឋានថា សពខាងលើពិត ជាបានស្លាប់ ដោយសាឃ្មុំចង្អេរទិច ពិតប្រាកដមែន ។
បច្ចុប្បន្នសពត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋានគរបាលស្រុកពេជ្រាដា បានប្រគល់ជូន ក្រុមគ្រួសារសាច់ញាតិសព ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី នៅភូមិឃុំកើតហេតុខាងលើ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី