បាត់ដំបង ៖ មានការភ្ញាក់ផ្អើលចំពោះករណីសត្វក្រពើ ចំនួន ០៩ក្បាល ដែលងាប់អណ្តែតនៅក្នុងស្ទឹងសង្កែ , លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍បញ្ជាក់នៅរសៀលថ្ងៃទី២០ ខែមករានេះថា សត្វក្រពើ ចំនួន ០៩ក្បាល ដែលងាប់អណ្តែតនៅក្នុងស្ទឹងសង្កែ មិនមែនជាសត្វក្រពើនៅក្នុងស្ទឹងសង្កែនោះទេ គឺជាសត្វក្រពើដែលងាប់ នៅក្នុងសិដ្ឋាន ហើយត្រូវបានជនខិលខូច ដឹកយកមកទម្លាក់ចោលនៅក្នុងស្ទឹង។
ពាក់ព័ន្ធនឹងករណីនេះ លោកអភិបាលខេត្ត បានបញ្ជាឲ្យខាងសមត្ថកិច្ចស្រុក ស្រាវជ្រាវតាមដានរកជនខិលខូច ដើម្បីយកមកធ្វើកិច្ចសន្យាអប់រំ ឬពិន័យតាមកម្រិតណាមួយ ។
លោក សុខ លូ បានបញ្ជាក់ថា ៖ “ក្រពើចំនួន ០៩ក្បាលនេះ ត្រូវបានបងប្អូនយើងបានស្រង់យកទៅកប់អស់ហើយ គឺមិនមានបញ្ហាក្រពើងាប់នៅក្នុងស្ទឹងនោះទេ។ ងាប់នៅកសិដ្ឋាន ហើយមិនព្រមកប់យកមកបោះចោល” ៕ រក្សាសិទ្ធដោយ៖សុទ្ធលី