ព្រះសីហនុ ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំផ្ទាល់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មន្រ្តីនគរបាលយុត្តិធម៌ នៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន ០៥នាក់ រួមទាំងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ ប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ដែលកំណត់ដោយអាជ្ញាធរសាធារណៈ ប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធា កំហែងយក និងកាន់កាប់ រក្សាទុកអាវុធដោយគ្មានការអនុញ្ញាត ក្នុងទីតាំងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៤ រហូតដល់ខែមករា ឆ្នាំ២០២៥។
ជនសង្ស័យទាំង០៥នាក់ ពាក់ព័ន្ធករណីខាងលើ មានឈ្មោះ÷ ១- ឈ្មោះ ភិន សាឌីម ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ២- ឈ្មោះ ហៃ ពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៣- ឈ្មោះ កុល មុន្នីរ័ត្ន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៤- ឈ្មោះ ហែម សុគន្ធ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ៥- ឈ្មោះ មឿន វិចិត្រ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី