Tuesday, January 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតត្រឹមថ្ងៃទី២៧ ខែមករា មានមន្ត្រីចំនួន ២២.៥៣៤រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា មន្ត្រីចំនួន ២២.៥៣៤រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះការប្រកាសតាមរមប០២ ឆ្នាំ (២០២៥) មានចំនួន ២២.២៩១រូប គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ (រយៈពេល២៧ថ្ងៃ) និងបានបញ្ជូនសំណុំរឿងចំនួន ០២ ករណី ដែលមានជនសង្ស័យ០៣ រូបទៅតុលាការ។

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំ លើកទី៤៣ បានដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ – សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធាន ក.ជ.ប.ព. ដើម្បី៖ 1- ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. បើកទី៤២ អាណត្តិទី៣ 2- ស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង 3- បញ្ហាផ្សេងៗ។

បើតាមរបាយការណ៍របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន អ.ប.ព. បានឲ្យដឹងថា មន្ត្រីចំនួន ២២.៥៣៤រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះការប្រកាសតាមរមប០២ ឆ្នាំ (២០២៥) មានចំនួន ២២.២៩១រូប គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ (រយៈពេល២៧ថ្ងៃ) ស្មើនឹង ៩៧,៨៧% និងមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ១១១ រូប ដោយឡែកមន្ត្រី១៣១រូបទៀត បានមក ប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុ បញ្ឈប់ពីមុខតំណែង លាឈប់និងចូលនិវត្តន៍។

អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែមករានេះ សរុបចំនួន ២៤ពាក្យប្ដឹង នឹងបានបញ្ជូនសំណុំរឿងចំនួន ០២ ករណី ដែលមានជនសង្ស័យ០៣ រូបទៅតុលាការ។

១-បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល តាមបណ្តឹងរបស់កងរាជអាវុធហត្ថ ករណីវរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយយចំណង់ ស៊ិន សុវណ្ណារិទ្ធ ជំនួយការមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ ទទួលសំណូកក្នុងរយៈពេលជាង២ឆ្នាំ ពីអ្នកលក់គ្រឿងញៀន (និងមាន១ករណី ទៀតទទួលសំណូកពីអ្នកបើកវង់ល្បែងជល់មាន់) ដើម្បីមិនចាប់ពួកលក់ថ្នាំញៀន ពេលសមត្ថកិច្ចផ្សេងទៀត ចុះចាប់អ្នកលក់គ្រឿងញៀន ខ្លួនលួចផ្តល់ដំណឹងឲ្យអ្នកលក់គ្រឿងញៀនគេចខ្លួន និងវេទល្មើស១ផ្សេងទៀត (ប្រើប្រាស់រថយន្តមិនបង់ពន្ធ ហើយពាក់ផ្លាកលេខរថយន្តក្លែងក្លាយ)។

១-បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ករណីវរៈសេនីយ៍ទោ សុខ សង្ខា នាយការិយាល័យប្រឆាំងបទ ល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តតាកែវ ដែលទទួលសំណូកពីអ្នកជួញដូរគ្រឿងញៀន ៤ ឆ្នាំ ជា ថ្នូរនឹងការមិនចាប់ការលក់ដូរគ្រឿងញៀន មិនចាប់អ្នកលក់គ្រឿងញៀន ដែលមានដីកាចាប់ខ្លួនពីតុលាការ កែ សំណុំរឿងជួញដូរគ្រឿងញៀនពីធ្ងន់បកស្រាល ពីអ្នកជួញដូរគ្រឿងញៀនមកជាអ្នកប្រើប្រាស់គ្រឿងញៀនពេលអនុវត្តច្បាប់តាមគោលដៅចរាចរណ៍ បើរកឃើញអ្នកបានផ្ទុកសារធាតុញៀនក្នុងទឹកនោមបែរជាទារលុ យ។ ក្រៅពីបទស៊ីសំណូក សុខ សង្ខា ក៏មានបទល្មើសរំលោភអំណាច បំបាត់ចោលវត្ថុតាង (គ្រឿងញៀន) មិនគោរពនីតិវិធីច្បាប់ គ្មានការ សុំការអនុញ្ញាត្តពីស្ថាប័នអយ្យការ ហើយប្រព្រឹត្តិបំពានក្នុងការកសាងកូនខ្លា (កម្លាំងសម្ងាត់/ភ្នាក់ងារផ្តល់ព័ត៌មាន) … ។

ករណីឈ្មោះ គង់ កាន (Kong Kan TV) និងឈ្មោះ ហ៊ុយ ឧត្តម (Oudom TV) ដែលបានសម្ភាសន៍ ផ្សាយ ភរិយានិងកូនជនជាប់ចោទ ហេ គឿន (ប្រធានការិយាល័យ នៃការិយាល័យសេដ្ឋកិច្ចនិង និងចាក់ផ្សាយ ក្រុងស្ទឹងសែន) ដែលទាំងអ្នកនិយាយ និងអ្នកផ្សាយមានចេតនាញុះញង់ឲ្យមានការប្រឆាំងស្ថាប័ន អភិវឌ្ឍន៍ក្រុង ទាំងអំពើពុករលួយ ដែលអង្គភាពនឹងចាត់ការករណីនេះតាមផ្លូវច្បាប់។

ក្រោយគឺបានស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រីប្រធាន អ.ប.ព. ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានពិភាក្សា លើកសំណួរ និងបានផ្តល់អនុសាសន៍ល្អៗ ចំពោះការរាយការណ៍ ព្រមទាំងផ្តល់ការគាំទ្រដល់អង្គភាព លើកិច្ចការផ្សេងៗទៀត ដែលអង្គភាពកំពុងចាប់អារម្មណ៍ ដែលអង្គភាល់ និងកំពុង ងអនុវត្តនៅពេ ពេលនេះ និងនៅពេលខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×