Monday, February 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ មិនបានឆ្លើយឆ្លងជាមួយអ្នកហៅទូរស័ព្ទចូលនោះ ព្រោះអាស៊ីសេរីតែងតែផ្សព្វផ្សាយល្មើសនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបង្កាច់បង្អួចខុសពីការពិត

រាជធានីភ្នំពេញ : អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា ការដែលឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនបានឆ្លើយឆ្លងជាមួយវិទ្យុអាស៊ីសេរី ព្រោះវិទ្យុនេះ មិនបានចុះបញ្ជីជាអង្គភាព សារព័ត៌មាននៅកម្ពុជាឡើយ ហើយវិទ្យុមួយនេះតែងតែផ្សព្វផ្សាយល្មើសនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបង្កាច់បង្អួចខុសពីការពិត។

បើតាមសេចក្តីជូនដំណឹង នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនជ្រាបថា កាលពីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំ ក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ ស្ថិតក្នុងភូមិសាស្ត្រចំនួន ០៣ រួមមាន៖ ទី១. ចំណុចផ្សារក្រមួន ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ទី២. ខាងមុខវត្តបាក់ខែង និងទី៣. ខាងមុខអនុវិទ្យាល័យ ចំបក់មាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅថ្ងៃដដែលនេះ ទូរស័ព្ទរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវ បានហៅចូល ដែលអ្នកហៅចូលបានបញ្ជាក់ថាជាវិទ្យុអាស៊ីសេរី។ ឯកឧត្តមអភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ មិនបានឆ្លើយឆ្លងជាមួយអ្នកហៅទូរស័ព្ទចូលនោះទេ ព្រោះអាស៊ីសេរីមិនបានចុះបញ្ជីជាអង្គភាព សារព័ត៌មាននៅកម្ពុជាឡើយ ហើយវិទ្យុមួយនេះតែងតែផ្សព្វផ្សាយល្មើសនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបង្កាច់បង្អួចខុសពីការពិត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×