បឋម៖ ប៉េអឹមម្នាក់ ជិះរថយន្តស្ពាយកាំភ្លើងអាកា មកបាញ់សម្លាប់គ្រួសារអតីតប្រពន្ធ បណ្តាលឲ្យម៉ែក្មេក ឳក្មេក ស្លាប់ ប្រពន្ធរងរបួសធ្ងន់ និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ នៅល្ងាចថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ស្ថិតនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
សេចក្ដីរាយការណ៍ជំហានដំបូង ករណីបាញ់ប្រហារដែលបង្កឡើងដោយខ្មាន់កាំភ្លើងជាមន្ដ្រីអាវុធហត្ថនេះ ឈ្មោះ ហ៉ីង សុវណ្ណរិទ្ធ បានបណ្ដាលឲ្យឪពុកក្មេកស្លាប់ ម្ដាយក្មេកស្លាប់, ប្រពន្ធរបួសជើង និងបងថ្លៃរងរបួសធ្ងន់ ព្រមទាំងប្រជាការពារម្នាក់រងរបួសធ្ងន់ ហើយខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនតាមក្រោយ។ សរុបហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់៣នាក់។
យ៉ាងណាមិញ ដើមចមដែលនាំឲ្យមានការហេតុការណ៍បាញ់ប្រហារនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះនៅពេលកំពុងធ្វើការសួរនាំអ្នកពាក់ព័ន្ធ និងស្រាវជ្រាវនៅទីតាំងកើតហេតុ ក្នុងផ្ទះរបស់ជនរងគ្រោះផ្ទាល់តែម្ដង៕រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/6319c534adff773eaa7102f345718fd8-460x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/d701a6d19ce6b3bb77e7ab4280cd6afc-768x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/0181767b4232a758735248d9f4b729cb-502x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/c2abc518a392f9a245a597a149bc31e2-1024x460.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/cb7e9605fee9209927bf5ef923f51e51-502x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/2efd9496bc0598f90b1b1ab34dac23d5-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/9799d8c5cfb0da7085b2174d034ac5ee-768x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/f0b92718481a178d8993a1593948cad7-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/bef133c300bde2d63acd323cbfdb1609-768x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/f44892dad721c38182f2f823c202c6ca-768x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/ffba9f622d4372d8c5cf92d1ab9115bc-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/cab81e1df80ea43f3e823d3892a76d10-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/98e940bc745dcd6c611b534c33b8f090-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/b85cc16ad38c7084674869dc925a41d9.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/0b0bf68e14d25bcf4d2fdad40c5a5a23.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/523fd0589100e01db9ee16bb6a5a73e1.jpg)