Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាណិជ្ជករ​ខ្មែរ​គួរ​នាំ​ម៉ូតូ​នេះ​មក​លក់ ព្រោះ​វា​ស្និទ្ធស្នាល​នឹង​បរិស្ថាន​ហើយ​ចំណាយ​តិច​ល្មមប្រើ​ (វីដេអូ)

ស្មាន​ពុំ​ដល់​ថា នៅ​ពិព័រណ៍​យោធា​អន្តរជាតិ Army-2018 កំពុង​ប្រព្រឹត្តទៅ​នៅ​រុស្ស៊ី ក្រៅពី​យោធភ័​ណ្ឌ បរិក្ខារ​…​សម្រាប់​វិស័យ​យោធា នៅ​មាន​ប្រភេទ​ម៉ូតូ​សម្រាប់​បម្រើ​ឲ្យ​យោធាក៏​ដូច​ជា​ពលរដ្ឋ​ទូទៅ ដែល​ស្អាត​ពុំ​បំពុលបរិស្ថាន ប្រើ​ថាមពល​អគ្គិសនី ។ នោះ​គឺ​ម៉ូតូ UM-1 ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន Kalahnikov ។​

គំរូ​ម៉ូតូ UM-1 ប្រើ​អគ្គិសនី ផលិត​សម្រាប់​ទីផ្សារ​ទូទៅ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន Kalahni Kov រុស្ស៊ី ។​

SM-1 ត្រូវបាន​បំពាក់​ម៉ូទ័​រ DC ម៉ាស៊ីន​ត្រូវ​បាន​ធ្វើឲ្យ​ត្រជា​ក់ដោយ​ប្រព័ន្ធ​ទឹក ។ ក្នុង​ការផលិត​ម៉ូតូ​នេះ គេ​បាន​គិតគូរ​ដល់​ការ​ធ្វើ​ចលនា​នៅ​តំបន់​មាន​ភូមិសាស្ត្រ​ពិបាក ក្នុង​ប្រតិបត្តិការ​យោធា ។​

​ល្បឿន​អតិប្បរមា​របស់ SM-1 គឺ 90km/h ប្រើ​ប្រភេទ​អាគុយ LiFePO4 + LiPO រត់​បាន​ចម្ងាយ ១៥០km សម្រាប់​ការ​បញ្ចូលភ្លើង​ម្តង ។​

​តំណាង​របស់​ក្រុមហ៊ុន Kalahnikov ឲ្យដឹងថា SM-1 ងាយ​ប្រើប្រាស់ ហើយ​ការថែទាំ វា​ក៏​ពុំ​ស្មុគស្មាញ ។​

SM-1 របៀប​យោធា​

​ប្រវែង​ម៉ូតូ​សរុប ២,២ m កម្ពស់ 1,3m ប្រវែង​សាក់​ស៊ី ១,៥m ។ កាល​ពី​ពិព័រណ៍​អន្តរជាតិ Army-2017 ក្រុមហ៊ុន​នេះ បាន​ផលិត​ប្រភេទ​ម៉ូតូ​ដូចជា SM-1​ដែរ តែ​ពេល​នោះ​វា​រត់​បាន​ល្បឿន​តែ ៨០ km/h ហើយ​អាគុយ​របស់​វា​ប្រើ​បាន​ចម្ងាយ​ផ្លូវ ១០០km ប៉ុណ្ណោះ ។​

​ប្រភេទ​ម៉ូតូ SM-1 នេះ ប្រសិន​បើ​លក់​នៅ​ទីផ្សារ​ខ្មែរ​យើង​សង្ឃឹមថា នឹង​នាំ​ផល​ចំណេញ​ដល់​ក្រុមហ៊ុន​នាំចូល​ក៏​ដូចជា​អ្នក​ប្រើប្រាស់​ពិសេស​ប្រយោជន៍​ចំពោះ​បរិស្ថាន ៕ ដោយ ៖ ចន្ទ្រា​

×