Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើបស្គាល់គ្នាតាម Telegram ណាត់ជួបគ្នា ដឹកយកទៅរំលោ.ភបូក តែខាងស្រីស្រែករត់មិនរួច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

បុរសម្នាក់មានឈ្មោះជាអ្នកលក់អនឡាញផង និងជាអ្នកកាសែតផង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈគូកនម្នាក់ទៀត បានរត់គេចខ្លួន បន្ទាប់ពីពួកគេបានណាត់នារីរូបស្រស់សោភាម្នាក់ ដែលទើបស្គាល់គ្នាតាម Telegram នៅម្តុំស្ទឹងមានជ័យ រួចក៏ឌុបនាងទៅកន្លែងស្ងាត់ ដើម្បីរំលោភបូក តែមិនបានដូចបំណង ដោយនារីរងគ្រោះបានប្រតាយប្រតប់ រត់ចូលដីឡូត៍ក្បែរនោះរួចខ្លួន និងបានទាក់ទងអោយបងប្អូនមកយក ហើយចៃដន្យក៏ស្រាប់តែជួបជនសង្ស័យនៅតាមផ្លូវវេងស្រេង ចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង២ និង៣០នាទី រំលងអធ្រាត្រនៅចំណុច ស្ថិតនៅភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១បានអោយដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ហ៊ុយ សក្កា អាយុ ៣៥ ឆ្នាំ មុខរបរអ្នកលក់អនឡាញ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ភ្នំពេញ និងជនសង្ស័យម្នាក់ទៀតមិនស្កាល់ឈ្មោះ បានគេចខ្លួន។ ចំណែកនារីរងគ្រោះឈ្មោះ ស្រេង គឹមហុង ភេទស្រី អាយុ ២២ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ២ ភូមិឫស្សីស្រស់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ភ្នំពេញ)។

យ៉ាងណាមិញ ទាក់ទងករណីល្បួងនារីរងគ្រោះទៅរំលោភបូកនេះ សមត្ថកិច្ចក៏បានបញ្ជាក់ឲ្យដឹងថា
នៅមុនពេលកើតហេតុនៅថ្ងៃទី៨ ខែកុម្ភៈ កុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណជាង ២ ទាបភ្លឺ ជនសង្ស័យឈ្មោះ ហ៊ុយ សក្តា បានឆាតតាមតេឡេក្រាមទៅនារីរងគ្រោះ ដែលជាមនុស្សទើបស្កាល់គ្នា និងណាត់ជួបគ្នានៅម្ដុំស្ទឹងមានជ័យ។ បន្ទាប់មក ជនសង្ស័យបានជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពី មានគ្នា២នាក់ ទៅដឹកជនរងគ្រោះ ដើម្បីយកមករំលោភរួមគ្នា។

តែទោះជាយ៉ាងណា ខណៈដឹកនាងមកដល់ចំណុចខាងលើ ក៏កើតជាជម្លោះប្រតាយប្រតប់គ្នា ព្រោះតែខាងស្រីមិនព្រមរួមរក្សជាមួយ ហើយរត់ចូលដីឡូត៍ក្បែរនោះ និងស្រែកអោយគេជួយភ្លាមៗ។ ដោយមានការភិតភ័យខ្លាំង ជនសង្ស័យក៏បានជិះម៉ូតូគេចទៅបាត់។ បន្ទាប់មក ជនរងគ្រោះក៏បានទូរស័ព្ទទាក់ទងទៅបងប្អូនមកយកត្រឡប់ទៅផ្ទះវិញ តែចៃដន្យអ្វីម្ល៉េះ ខណៈធ្វើដំណើរដល់ចំណុចផ្លូវវេងស្រេង ក៏ស្រាប់តែជួបជនសង្ស័យខាងលើ ក៏នាំគ្នាឃាត់ខ្លួននាំទៅប៉ុស្តិ៍ចោមចៅទី១ តែម្ដង។

ក្រោយពីសាកសួររួច នគរបាលប៉ុស្តិ៍ចោមចៅ បានប្រគល់មកប៉ុស្តិ៍រដ្ឋបាលស្នោរ ចាត់ការបន្ត ហើយបច្ចុប្បន្នជន សង្ស័យខាងលើ កំពុងត្រូវបាននគរបាលនៃអធិការដ្ឋានខណ្ឌកំបូល កសាងនិតិវិធីចាត់ការតាមផ្លូវច្បាប់។

ដោយឡែក សម្ភារៈវត្ថុតាងដែលត្រូវបានដកហូតរួមមាន៖ ម៉ូតូ១គ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1KC-7614 ព្រមទាំងទូរស័ព្ទម៉ាក IPHONE និង OPPO សរុបចំនួន ៣ គ្រឿង៕