ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវអនុវត្តឲ្យបានម៉ឺងមាត់ម៉ត់ចត់ ក្នុងការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន និងគ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ ដោយធានាបានថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញគឺសុទ្ធតែជា ជនដែលស្នាក់នៅដោយស្របច្បាប់។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី ១០ កុម្ភៈ២០២៥នេះ ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ត្រូវយកចិត្តដាក់ឲ្យបាន ម៉ឹងមាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន ដោយត្រូវណែនាំរហូតដល់ភូមិ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានក្រុមក្មេងទំនើងបង្ករភាពចលាចលបាត់សណ្តាប់ធ្នាប់ក្នុងសង្កម។ សម្រាប់អាជ្ញាធរខណ្ឌនៅជាយក្រុង ត្រូវសហការជាមួយអាជ្ញាធរស្រុកនៃខេត្តជាប់ព្រំប្រទល់ ជាមួយរាជធានីភ្នំពេញឱ្យបានប្រទាក់ក្រឡាគ្នា ដើម្បីទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់ឲ្យបាន ពិសេសក្រុមក្មេងទំនើងនេះតែម្តង។
ឯកឧត្ដមអភិបាលរាជធានីបានបន្តថា៖ ជាធម្មតាបទល្មើសកើតមានយើងត្រូវស្រាវជ្រាវ បង្ល្រាបហើយ។តែអ្វីដែលសំខាន់ទៀតនោះគឺ ការបង្កើនកម្លាំងពួនស្ទាក់ ដើម្បីទប់ស្កាត់បទល្មើស។ បើទីតាំងស្មុកស្មាញមានហានិភ័យ ត្រូវដាក់ប៉ុស្តិ៍ប្រចាំការនៅទីនោះ។
បន្ថែមពីនះ ឯកឧត្ដមឃួង ស្រេង នូវបានជំរុញឱ្យខណ្ឌទាំង១៤ពង្រឹងលើការគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យបានល្អ ដោយធានាបានថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញគឺសុទ្ធតែជា ជនដែលស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស។
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីជំរុញឱ្យប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ បន្តបាញ់ថ្នាំមូសដើម្បីសុខមាលភាពប្រជាណលរដ្ឋ បើទោះបីយើងបើកយុទ្ធនាការ១លើកមកហើយកាលពីដើមខែមករាឆ្នាំ២០២៥ តែដោយសារឆ្នាំនេះ មូសច្រើនខុសពីធម្មតា ទើបយើងបន្តការបាញ់ថ្នាំសម្លាប់មូសបន្ថែមទៀត។ ជាមួយនិងការជំរុញឱ្យមានការផ្សព្វផ្សាយពីសកម្មភាពបាញ់ថ្នាំសម្លាប់មូសនេះឱ្យបានច្រើន ទូលំទូលាយនិងគ្រប់មធ្យោបាយពិសេសតាមតិចតុកផងដែរ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ នៅថ្ងៃទី១៤កុម្ភៈខាងមុខនេះ គឺជាទិវានៃក្តីស្រលាញ់ ដូច្នេះក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជូនប្រជាពលរដ្ឋ ពិសេសនៅគ្រប់កន្លែងសប្បាយភាពទាំងអស់នៅក្នុងរាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/821ff22a826f8e9627ee5ef102c60c97-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/0506e99a84af2f8443463b69ac15c873-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/356b42bf1f5a260d89178c1775d6c7e8-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/8bc0eb7aad2d736b920055c34236e0b2-1024x678.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/430dc26034fc2b7e7ae54a6a7f30def7-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/e1d6349d5007c5fc97adf0ee4a10d048-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/d406f40dcba36e6bb9f4131924efc4b7-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/d419bdf9cf2f91099ba87b25c1f44626-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/f0af56d197f191cb489c160744cffc78-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/300687d51533d1854ca4f97d53ccea83-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/95d56371e3f98aa37702237ea43e8495-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/788a4d3950903b535acd2c961c86db89-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/05f7543a30dd2260d6b1f3b9999313a8-1024x679.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/5edd2e62407b3b685310608f034bdaed-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/38fc64de4fe9c67c25c08471d32d6480-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/a47b43839697bee03187bd65ca76da8d-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/173709f949666ba3becfe64c0ab13106.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/66bdce93609bad8a114d4f513a1c59ca.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/ea84ef5f859faf03c61765c4581d56b9.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/420ef22c4a3a48d8d26fb370c5c6eb1d.jpg)