សាធារណរដ្ឋហ្វីលីពីន ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងពិធីផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន ០៨រួមមាន៖
១) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ។
២) អនុស្សរណៈនៃការសម្តែងបំណងសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការវិនិយោគហ្វីលីពីន ។
៣) អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការបង្ការអំពើលួច និងជួញដូរខុសច្បាប់នៃទ្រព្យសម្បត្តិវប្បធម៌ ។
៤) អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើកសិកម្ម និងកសិ-ពាណិជ្ជកម្ម ។
៥) អនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា និងគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន ស្តីពីការអនុវត្តច្បាប់ប្រកួតប្រជែង ។
៦) កម្មវិធីនៃការអនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋហ្វីលីពីន ។
៧) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរអប់រំបណ្តុះបណ្តាលបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
៨) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងបរិវត្តន៍កម្មរដ្ឋាភិបាលឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យាព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/d2905e6bb245fa6602518aed5ba7e52f-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/c13e8fc6967285a7e5c698e3ab72d214-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/508675268006408cecdd41aa0eb19505-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/f7f38c7c03b3fb6e5195f1e31052d415-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/2ad182da74e52b8f91467c8a0dbc89df-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/5ac244362ccb263fd1bcb1dfd21198e7-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/b9e4a6f0391caa05ac2735edfb388637-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/68cf4f2955d85b6e4d3c6c6df215a04c-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/0e3c61196a799a544adb1809065ffc6d-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/05075c16a41a4b5e9f5f53b90e9443a5-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/9a2f9f7985f7d9db0587e243d6f219b8-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/bebe1ed76df4a07a287adcff7836281f-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/b793fbde0b114f03c0037f0b4b41e79a-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/bfc037748fe3945416c10278fd2b34fc-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/5b4411a300aa8571e56f2156234e37dd-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/cbff8e3005eecf38337286c8e910fe25-1024x682.jpg)