Friday, March 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធីបុណ្យមាឃបូជា ប្រារព្ធធ្វើឡើងនៅព្រះសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ)

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យមាឃបូជា ប្រារព្ធធ្វើឡើងនៅព្រះសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ។

ពិធី​បុណ្យ​មាឃបូជា​ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នាថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ ក្នុងថ្ងៃដ៏វិសេសនេះ គ្រប់វត្តអារាមនានា បានរៀបចំពិធីបុណ្យមាឃបូជា ដេីម្បីរំលឹកដល់មហាព្រឹត្តិការណ៍​ទាំងបីធំៗ​ ក្នុង​វិសយ័ព្រះពុទ្ធសាសនារួមមាន៖
១/ថ្ងៃ​ប្រជុំចតុរង្គសន្និបាត​ គឺការប្រជុំប្រកបដោយអង្គបួន​នៅវត្តវេឡុវ័ន​ នាក្រុងរាជគ្រឹះ។
២/​ ថ្ងៃ​ព្រះសម្មាសម្ពុទ្ធ​ ទ្រង់​សម្តែង​ឱវាទបាតិមោក្ខ​ ដល់ព្រះអរហន្តសាវ័កទាំង១២៥០ព្រះអង្គ​។
៣​/​ ថ្ងៃ​ព្រះអង្គ​ដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ​ នៅបាវាលចេតិយ​ ក្បែរ​ក្រុងវេសាលី​ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី