Thursday, February 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន “ចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្ម ដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំនិងគ្រួសារខ្ញុំ”

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៣ខែកុម្ភៈនេះថា “ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្ម ដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំនិងគ្រួសារខ្ញុំ”។

សម្តេចតេជោ បានថ្លែងថា យើងដឹងមេធំរបស់គេជាអ្នកណាហើយនៅទីណា? តែយើងមិនទាន់
បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។
តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?។
យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ?។

សម្តេចបានបន្តទៀតថា “ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំនិងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២កុម្ភៈ២០២៥ម្សិលមិញ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី