Friday, March 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីវឌ្ឍនភាពនៃការកសាងកំណាត់ផ្លូវក្រវាត់ព្រំដែន

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៥នេះ តាមរយៈបណ្តាញសង្គម បានបង្ហាញពីវឌ្ឍនភាពនៃការកសាងកំណាត់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំសូមធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈខ្ពស់របស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងឯកភាពស្ថាបនាថ្នល់-ស្ពាន របស់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ក្នុងការបំពេញភារកិច្ចជាប្រវត្តិសាស្ត្រ ដើម្បីចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដីរបស់កម្ពុជាយើង។

ខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរគុណសារជាថ្មីជូនចំពោះបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមគាំទ្រដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន តាមរយៈការបរិច្ចាគធនធានផ្ទាល់ខ្លួនដោយស្ម័គ្រចិត្តក្នុងបុព្វហេតុជាប្រវត្តិសាស្ត្រនេះ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី