Saturday, May 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយករដ្ឋមន្រ្តី អបអរសាទរជាមួយប្រជាពលរដ្ឋ ដែលរស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតចំនួន ១៧១៧គ្រួសារ ចំពោះការដោះស្រាយបញ្ចប់វិវាទរ៊ាំរ៉ៃជិត២៥ឆ្នាំ

ប៉ោយប៉ែត ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៥នេះថា នៅថ្ងៃចន្ទ ទី១៧ កុម្ភៈ ២០២៥ សម្តេច សូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ ដែលរស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតចំនួន ១៧១៧គ្រួសារ ចំពោះការដោះស្រាយបញ្ចប់វិវាទរ៊ាំរ៉ៃជិត២៥ឆ្នាំ តាមរូបភាពឈ្នះ-ឈ្នះក្រៅប្រពន្ធ័តុលាការ។

សម្តេចធិបតី បានថ្លែងបញ្ជាក់ថា “ខ្ញុំសូមធ្វើការកោតសរសើរនិងអរគុណចំពោះក្រុមការងារដឹកនាំដោយឯកឧត្តម ប៉ាន់ ខែមប៊ុនថន រដ្ឋបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន និងគ្រប់បណ្តាភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ៕រក្សាសិទ្ធដោយ៖សុទ្ធលី