Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកស្គាល់មុខ មន្រ្តីនគរបាលខណ្ឌសែនសុខ ដែលប្រើភាសាហៅបណ្ឌិត សុខ ទូច ថា ភ្លើ

ករណីទំនាស់ដ៏ក្តៅគគុករវាងបណ្ឌិត សុខ ទួច ប្រធានរាជបណ្ឌិតសភាកម្ពុជា និងសមត្ថកិច្ចវាស់ជាតិអាល់កុល ខណៈដែលវីដេអូបង្ហាញកាយវិការដ៏គ្មានក្រមសិលធម៌ វិជ្ជាជីវៈ របស់មន្រ្តីមួយក្រុម ចាប់ក្រៀកក្លេ រុញច្រាន និងឡោមព័ទ្ធលោកបណ្ឌិត សុខ ទូច ប្រៀបដូចហ្វូងតោ កំពុងប្រមាញ់កូនសត្វម្រឹក ដ៏គួរឲ្យសង្វេគពន់ពេក ឃើញថា មកទល់ពេលនេះ នៅមិនទាន់ស្ងប់មជ្ឈដ្ឋានមហាជនរិះគន់នោះទេ។

តែដោយឡែក ទាក់ទងនឹងទង្វើមន្ត្រី ដែលបានប្រើកាយវិការដ៏អាក្រក់ និងប្រើភាសាដ៏អសុរោះ ទៅលើលោកបណ្ឌិត សុខ ទួច នៅពេលនេះ ត្រូវបានគេបញ្ចេញមុខហើយ។ ក្នុងនោះ មន្រ្តីម្នាក់ ដែលបានហៅលោកបណ្ឌិតសុខ ទូច ថា «ភ្លើ» ត្រូវបានគេស្គាល់ឈ្មោះថា ហឿង វឿន គឺជាអធិការរងនគរបាល ខណ្ឌសែនសុខ។

ជាក់ស្តែង ប្រភពមួយបានបញ្ចេញថា លោក ហឿង វឿន ដែលជាអធិការរងនគរបាល ខណ្ឌសែនសុខ កន្លងមក ក៏ធ្លាប់ទទួលបានព័ត៌មានពីសាធារណៈជនថា ធ្លាប់ប្រើពាក្យសំដីដាក់ប្រជាពលរដ្ឋ មិនសមរម្យច្រើនលើកច្រើនសារមកហើយ ពេលដឹកនាំកម្លាំងចុះអនុវត្តការងារ ត្រួតពិនិត្យជាតិអាកុល និងរឹតបន្តឹងច្បាប់ចរាចរណ៍។

ចំណែកមន្រ្តីវ័យក្មេងម្នាក់ទៀត ដែលជាអ្នករុញច្រានលោកបណ្ឌិត សុខ ទូច ស្ទើរតែផ្កាប់មុខ ខណៈពេលគាត់ព្យាយាមអូសវាលី ចាកចេញពីកន្លែងកើតហេតុ បន្ទាប់ពីលែងសហការជាមួយសមត្ថកិច្ចតទៅទៀត ដែលធ្វើឲ្យសាធារណជនសម្តែងការស្អប់នឹងទង្វើនេះជាខ្លាំង ត្រូវបានគេបញ្ចេញឲ្យស្គាល់ផងដែរថា មានឈ្មោះ មាស ភារម្យ ពាក់ស័ក្តិ៣ រហ្សនាមដំបងជ័យ១៧ ជាមន្រ្តីនគរបាលនៅអង្គភាពអន្តរាគមន៍។

រីឯមន្រ្តីម្នាក់ទៀត ដែលមិនស្គាល់ឈ្មោះ ដែលក៏បានប្រើភាសាអាមឹង ទៅលើលោកបណ្ឌិត សុខ ទូច ក៏ត្រូវបានមហាជនមើលឃើញថា សម្តីឈ្លើយ គ្មានក្រមសីលធម៍ ផងដែរ។ និងនៅមានមន្រ្តីពាក់ព័ន្ធដទៃទៀត ដែលមិនស្គាល់អស់៕

×