ថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវញាក់សាច់មួយ បានកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ខណៈវីដេអូបង្ហាញស្ទាវ២នាក់ ជិះម៉ូតូលឿនដូចហោះ ទៅបុកម៉ូតូគេកំពុងឆ្លងកាត់ផ្លូវទាំងកម្រោល ហើយក៏ត្រូវបានអ្នករងការបុក ប្រដៅប៉ុន្មានជើងឡើងទ្រោម ទទួលបានការសាទរយ៉ាងខ្លាំង ពីមហាជន។
តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញផ្លូវមួយកន្លែង អ្នកដំណើរកំពុងឆ្លងកាត់ ខណៈរថយន្ត១គ្រឿងក៏ត្រូវបានឃើញបង្អង់ឈប់ ដើម្បីផ្តល់សិទ្ធិអាទិភាពដល់អ្នកដំណើរបានឆ្លងកាត់ផុតផងដែរ។ ប៉ុន្តែ ខណៈពេលនោះ ស្រាប់តែស្ទាវ២នាក់ មិនដឹងថា មានការប្រញាប់អ្វី ឬ ក៏សង្ស័យតែមានរឿងរ៉ាវបទល្មើសអ្វីនោះទេ បានជិះម៉ូតូលឿនដូចរន្ទះ ដោយមិនមានការប្រុងប្រយ័ត្ន ក៏បានបុកម៉ូតូបុរសម្នាក់ដែលកំពុងឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យដួលប្រាវដ៏រន្ធត់។
តែទោះជាយ៉ាងណា គ្រោះថ្នាក់ដ៏សាហាវនេះ ពុំបណ្តាលឲ្យភាគីម៉ូតូទាំងពីរ គ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែ ភ្លាមៗនោះ គឺបន្ទាប់ពីដេកដួលលើដី ស្រាប់តែបុរសរងការបុកដែលស្ថិតក្នុងឯកសណ្ឋានជាទាហាន បានងើកឡើង ដើរសំដៅពោរពេញដោយកំហឹងយ៉ាងខ្លាំង ទៅធាក់ស្ទាវម្នាក់ជាអ្នកឌុប ១ជើងយ៉ាងធ្ងន់តែម្តង។
ពិតណាស់ ក្រោយពីបានឃើញបុរសជាទាហានរងគ្រោះរូបនេះ ប្រដៅស្ទាវបែបនេះ មហាជនជាច្រើនបានសម្តែងការគាំទ្រយ៉ាងខ្លាំង និងបានបញ្ចេញមតិផ្សេងៗគ្នាថា «ពួកអាអស់នេះមហាសែនចង្រៃណាស់!, ដាក់មួយជើងនៅស្ទើរណាស់បង បើប៉ះខ្ញុំវិញមិនមែនប៉ុណ្ណឹងចឹងទេ!, សូមផ្ញើថែម២ជើងផងបង, ឡានឈប់ឲ្យឆ្លង ចង្រៃអីអា2ក្បាលហ្នឹង បើកល្បឿនលឿន ដែលខុសនឹងច្បាប់ចរាចរណ៍ ដែលក្នុងទីប្រជុំជនត្រូវបើកបរក្នុងល្បឿនត្រឹមតែ40Km/h ដែលមានអ្នកដំណើរឆ្លងកាត់ច្រើន,…»៕









