Saturday, February 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីបុរសជនជាតិកូរ៉េ ជាអ្នកបកប្រែបន្តភាសាកូរ៉េនៅខេត្តសៀមរាប ដែលបានប្រព្រឹត្តទង្វើមិនសមរម្យដោយបន្ទោរបង់(នោម) ក្នុងបរិវេណប្រាសាទអង្គរវត្ត

សៀមរាប ៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថាៈ ករណីបុរសជនជាតិកូរ៉េ ឈ្មោះ ហ្វាង ប៊ុកដុង Hwang Bogdong អាយុ៦១ឆ្នាំ ជាអ្នកបកប្រែបន្តភាសាកូរ៉េនៅខេត្តសៀមរាប ដែលបានប្រព្រឹត្តទង្វើមិនសមរម្យដោយបន្ទោរបង់(នោម) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីកន្លែងសាធារណៈក្នុងបរិវេណប្រាសាទអង្គរវត្តដែលជាសម្បត្តិវប្បធម៌ និងបេតិកភ័ណ្ឌពិភពលោក និងមានការបង្ហោះវីដេអូរក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តសៀមរាប សហការជាមួយមន្ត្រីនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប បានកោះអញ្ជើញសាមីខ្លួនចូលមកបំភ្លឺ ដោយបុរសជនជាតិកូរ៉េនោះសារភាពថាខ្លួនពិតជាបានប្រព្រឹត្តទ្វើមិនសមរម្យដោយបន្ទោរបង់ (នោម) ដូចវីដេអូរដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមប្រាកដមែន មូលហេតុដោយសារខ្លួនមានជម្ងឺតម្រងនោមរាំរ៉ៃ។

លោក ហ្វាង ប៊ុកដុង Hwang Bogdong បានសម្តែងការសោកស្តាយ និងស៉ំទោសជាសាធារៈចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជាទូទាំងប្រទេសចំពោះកំហុសខុសឆ្គងនេះ និងសន្យាថាខ្លួននឹងមិនបម្រើការងារនាំភ្ញៀវទេសចរចូលក្នុងបរិវេណតំបន់រមណីយដ្ឋានអង្គរបន្តទៀតឡើយរហូតជម្ងឺរបស់ខ្លួនបានជាសះស្បើយពីជម្ងឺ និងសាមីខ្លួនស្ម័គ្រចិត្តប្រគល់ បណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ជូនមន្ទីរទេសចរណ៍ខេត្តដើម្បីរក្សាទុក៕ រក្សាសិទ្ធដោយ៖សុទ្ធលី