Tuesday, February 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូរថយន្តស្តែងៗ! ស្ពានអាកាសកំពុងសាងសង់ ស្រាប់តែបាក់រលំប្រាវ បណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសច្រើននាក់ នៅកូរ៉េខាងត្បូង

យ៉ាងហោចណាស់ មនុស្ស២នាក់បានស្លាប់ និង៥នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍ដ៏រន្ធត់ ស្ពានអាកាសផ្លូវហាយវេដែលកំពុងសាងសង់នៅប្រទេសកូរ៉េខាងត្បូង ស្រាប់តែបានបាក់រលំភ្លាមៗតែម្តង។

ភ្នាក់ងារពន្លត់អគ្គីភ័យជាតិកូរ៉េ បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅការដ្ឋានសាងសង់ស្ពានអាកាសផ្លូវហាយវេក្នុងទីក្រុង Cheonan ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះផងដែរ សារព័ត៌មានយ៉ុនហាប់ ក៏បានរាយការណ៍ថា ការបាក់ស្ពានអាកាសនេះបានកើតឡើងនៅវេលាម៉ោង ៩ និង ៤៩ នាទីព្រឹក នៅពេលដែលសំណង់ដែកចំនួន ៥ នៃស្ពានប្រវែង ៥០ ម៉ែត្រ ស្រាប់តែបាក់ស្រុតចុះមកខាងក្រោមភ្លាមៗ បន្ទាប់ពីត្រូវបានលើកដោយរថយន្តស្ទូច។

សារព័ត៌មានយ៉ុនហាប់ មុននេះបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៣ នាក់ ប៉ុន្តែនាយកដ្ឋានពន្លត់អគ្គីភ័យកូរ៉េខាងត្បូងបានបញ្ជាក់ពីការស្លាប់ចំនួន ២ នាក់ និងរបួស ៥ នាក់ ដែលក្នុងនោះ ៤ នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងគ្រោះថ្នាក់បាក់រលំសំណង់ស្ពាននេះ។ ជន​រង​គ្រោះ​ទាំង​អស់ ត្រូវបានគេបញ្ជាក់ឲ្យដឹងថា ​កំពុង​ធ្វើ​ការ​ក្រោម​ស្ពាន ខណៈហេតុការណ៍កើតឡើង។

បន្ទាប់មក អាជ្ញាធរមូលដ្ឋាន ក៏បានរៀបចំប្រតិបត្តិការជួយសង្គ្រោះ ដើម្បីស្វែងរកមនុស្សបីនាក់ផ្សេងទៀត ដែលគេជឿថា ត្រូវបានកប់នៅក្រោមគំនរបាក់បែកកន្លែងកើតហេតុ។

វីដេអូផ្សាយរបស់ទូរទស្សន៍ YTN TV ក៏បង្ហាញគ្រោងដែក ស្រាប់តែខ្ទាស់ពាក់កណ្តាល និងដួលរលំក្នុងរយៈពេលត្រឹមតែមួយវិនាទីប៉ុណ្ណោះ៕