Thursday, February 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនផ្តល់ជំនួយឥតសំណងចំនួនពីរសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងចំនួនពីរសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ត្រូវបានប្រារព្ធឡើងនៅស្ថានទូតជប៉ុន។

ឯកឧត្តមអ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ សម្រាប់“គម្រោងពង្រឹងប្រព័ន្ធថែទាំវះកាត់តាមសហគមន៍នៅក្នុងតំបន់ភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា” ជាមួយអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្រ្គោះអន្តរជាតិ(FIDR) (ថវិកាចំនួន ២៤៥,៨៧២ ដុល្លារអាមេរិក) និង
“ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាអប់រំ និងគុណភាពសកម្មភាពអប់រំកុមារតូចរបស់សាលាមត្តេយ្យសិក្សារដ្ឋនៅខេត្តព្រះវិហារ” ជាមួយអង្គការសន្តិស្ម័គ្រចិត្ត (SVA) (ថវិកាចំនួន ៤៧៤,៤៣ដុល្លារអាមេរិក)។

នៅក្នុងសន្ទរកថារបស់លោក ឯកអគ្គរាជទូត អ៊ូអិណុ បានបង្ហាញសេចក្តីសង្ឃឹមថា ជំនួយឥតសំណងទាំងនេះ នឹងលើកកម្ពស់សុវត្ថិភាពប្រជាជន ក៏ដូចជាគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោង និងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី