Thursday, February 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២នាក់ស្លាប់នៅលើផ្លូវល្បឿនលឿន ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្ត PRIUSបុកពីក្រោយរថយន្ដ ១គ្រឿងទៀត

ខេត្តព្រះសីហនុ ៖ មនុស្ស ២នាក់ជាអ្នករួមដំណើរក្នុងរថយន្តព្រូស បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយ​ រថយន្តម៉ាក TOYOTA PRIUS បើកបរពីទិសដៅខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ លុះមកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្ដ ១គ្រឿងទៀតមិនស្គាល់ម៉ាក ដែលកំពុងបើកបរស្របទិសគ្នា បានបើកគេចចេញពីកន្លែងកើតហេតុមុនពេលសមត្ថកិច្ចមកដល់។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីយប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០០:៣៩នាទី​ លើផ្លូវ​ល្បឿន​លឿន​ ចំណុចK139+900 ស្ថិតនៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តព្រូស បានរត់គេចចេញពីកន្លែងកើតហេតុ។ រថយន្តម៉ាក TOYOTA PRIUS ពណ៌ ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2 B C-6474 ។
ករណីគ្រោះថ្នាក់ខាងលើបណ្ដាលឲ្យស្លាប់​មនុស្ស​ចំនួន ០២នាក់ ជនជាតិខ្មែរ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ)​ សាកសពទាំង២នាក់ បានដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកចំការចេក ខេត្តព្រះសីហនុ។
ចំពោះរថយន្តចំនួន ១គ្រឿងខូចខាតធ្ងន់ បានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ដើម្បីដោះស្រាយតាមនីតិវិធី។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច រថយន្ត PRIUS បើកបរលឿនខ្វះការប្រុងប្រយ័ត្នទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាក៕ រក្សាសិទ្ធដោយ៖សុទ្ធលី