Friday, February 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនជនត្រូវចោទម្នាក់ទៅសាលាដំបូងខេត្ត ករណី ឃាតកម្ម

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភ: ឆ្នាំ២០២៥ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនត្រូវចោទឈ្មោះ សៀង ស្នាក់ ហៅ ណាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អាសយដ្ឋានបច្ចុប្បន្ន ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ តាមដីកាបង្កាប់ឱ្យនាំខ្លួន លេខ៤៦ ព្រទ .I”ឋ”/២៥ ចុះថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ របស់លោក អៀង ណារី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្រោយទទួលបានដីកាបង្គាប់ឱ្យនាំខ្លួនពីសាលាដំបូងខេត្ត លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងទទួលបទបញ្ជាដើម្បីចុះអនុវត្តន៍។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឱ្យដឹងទៀតថា ការអនុវត្តដីកាខាងលើ ដោយមានកិច្ចសហការវាងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ និងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាប់ខ្លួន និងនាំខ្លួនជនត្រូវចោទខាងលើ នៅចំណុចការដ្ឋានសាងសង់ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ហើយបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធីតែម្ដង៕រក្សាសិទ្ធដោយ៖សុទ្ធលី