ខេត្តកំពង់ស្ពឺ : ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ សាលាដំបូងខេត្តកំពង់ស្ពឺ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៦២ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ (ករណី ឈ្មោះ ទិត វុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ)។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ សូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មាន ទាំងអស់ឱ្យបានជ្រាបថា៖ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ សាលាដំបូងខេត្តកំពង់ស្ពឺ បានទទួលចាត់ការសំណុំ រឿងព្រហ្មទណ្ឌលេខ ៤៦២ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ ដែលមានជនត្រូវចោទ ១.ឈ្មោះ ទិត វុទ្ធី ភេទប្រុស កើត ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៦៩ និង ២.ឈ្មោះ ហ៊ាវ ខន ហៅ តង ភេទប្រុស កើតថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៨០ ត្រូវបាន ចោទប្រកាន់ពីបទ រំលោភអំណាច ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងបន្លំឯកសារសាធារណៈ និង ប្រើប្រាស់ ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦២៦ ๖๒๗ ๖๒๘ ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និង ៣.ឈ្មោះ អ៊ុង សារឿន ភេទប្រុស កើតថ្ងៃទី០៧ ខែឧសភា ឆ្នាំ១៩៨១ ត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើរំលោភ អំណាច ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង កាលពីអំឡុងឆ្នាំ ២០២៣ បទល្មើសព្រហ្មទណ្ឌមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៩ ៦២៦ ៦២៧ ៦២៨ ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
បន្ទាប់ពីបានឆ្លងកាត់ការសួរចម្លើយ និងពិនិត្យភស្តុតាងនៅក្នុងសំណុំរឿងរួចរាល់ ចៅក្រមស៊ើបសួរបាន សម្រេចឃុំខ្លួនជនត្រូវចោទទាំង ០៣ នាក់ ខាងលើជាបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

