ភ្នំពេញ ៖ ដើម្បីចូលរួមលើកកំពស់វិស័យកីឡានៅកម្ពុជា ក្លឹបបាល់ទាត់ T Zone Sport បានរៀបចំកម្មវិ ធីប្រកួតបាល់ទាត់វគ្គផ្តាត់ព្រ័ត ដើម្បីជ្រើសរើសជើងឯកជ័យលាភីលេខ១ លេខ២ និងលេខ៣ សម្រាប់រដូវកាលក្តៅ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ។
លោកបណ្ឌិត ឆន ចំរើន នាយកប្រតិបត្តិសមាគមសហព័ន្ឋយុវជនសេដ្ឋកិច្ចកម្ពុជា ដែលបានចូលរួមជាធិបតីកម្មវិធីខាងលើ មានប្រសាសន៍ថា ការប្រកួតកម្មវិធីបាល់ទាត់នៅល្ងាចនារដូវក្តៅនេះ ធ្វើឡើងបន្ទាប់ពីក្លឹប T zone បានរៀបចំធ្វើការប្រកួតជាច្រើនលើករួចមកហើយ ដោយមានការចូលរួមពីក្រុមបាល់ទាត់យុវជនចំនួន០៨ក្រុម ដែលចាប់ផ្តើមប្រកួតវគ្គដំបូង ចាប់តាំងពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥មកម្ល៉េះ។
លោកមានប្រសាសន៍ថា កីឡាពិតជាមានសារៈសំខាន់ខ្លាំងក្នុងសង្គមជាតិរបស់យើង មិនត្រឹមតែ ជួយឱ្យយុវជនមានកាយសម្បទាមាំមួននោះទេ ពោលថែមទាំងជួយឱ្យយុវជនចាកឆ្ងាយពីគ្រឿងញៀន ជួយឱ្យយុវជនមានចំណងមិត្តភាពល្អរវាងគ្នានិងគ្នា មិត្តភាពល្អរវាងក្រុមនិងក្រុម និងទំនាក់ទំនងល្អជាមួយគ្រួនិងសិស្សជាដើម។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់យុវជនដែលបានចូលរួមប្រកួតវគ្គផ្តាច់ព័្រតនៅល្ងាច ថ្ងៃទី០៩ ខែមេសានេះ មានចំនួន០៤ក្រុម ដែលជ័យលាភីលេខ៣បានទៅលើក្រុម Meng Chhun FC ទទួលបានថវិកា៣០ម៉ឺនរៀល និងមេដាយសំរិត១៥រង្វាន់ ក្រុមជាប់ចំណាត់ថា្នក់លេខ០២ គឺក្រុម Alone FC ជាទទួលបានថវិកាចំនួន៥០ម៉ឺនរៀលមេដាយប្រាក់ចំនួន១៥រង្វាន់ និងក្រុម Am Eng FC ទទួលបានចំណាត់ថ្នាក់ជ័យលាភីលេខ០១ ទទួលបានថិវកាចំនួន១លានរៀល និងពានរង្វាន់មេដាយមាសចំនួន១៥រង្វាន់៕









