ក្រុងបាវិត ៖ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង បង្ក្រាបករណីជួញដូរ រក្សាទុក និងលូចលាក់កែឆ្នៃដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងបាវិត ខេត្តស្វាយរៀង។
នៅថ្ងៃទី១១ខែមីនាឆ្នាំ២០២៥ ជនសង្ស័យជនជាតិវៀតណាមចំនួន៦នាក់ ស្រី២នាក់ រួមជាមួយវត្ថុតាងថ្នាំញៀនជិត១០គីឡូក្រាម សារធាតុគីមីផ្សំជិត២គីឡូ រួមជាមួយ ម៉ាស៊ីនឧបករណ៍សម្ភារៈកែច្នៃមួយចំនួនទៀត ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ រក្សាទុក និងលូចលាក់កែច្នៃ ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី





