Thursday, March 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ករណីហិង្សាយកកូនកាំបិតចាក់ប្រពន្ធ ដោយសារប្រចណ្ឌប្រពន្ធឈានដល់ឈ្លោះប្រកែកគ្នា

បន្ទាយមានជ័យ : នៅវេលាម៉ោង១៨និង០០នាទីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីឈ្មោះ រ៉ន សុកានរក្សា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់លើឈ្មោះ សាន សារ៉ុម ភេទប្រុស អាយុ២២ឆ្នាំ(ជាប្តី) ពីបទហិង្សាប្រព្រឹត្តដោយសហព័ទ្ធ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិ-សង្កាត់ខាងលេី ។ ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ០១នាក់ រួមនឹងវត្ថុតាងកូនកាំបិត០១ដេីម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំទៅតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតបានប្រេីហិង្សាលេីប្រពន្ធពិតប្រាកដមែន ដោយសារខ្លួនប្រចណ្ឌប្រពន្ធ ឈានដល់ឈ្លោះប្រកែកគ្នា ហេីយប្រពន្ធបានយកកូនកាំបិត ប្រតាយប្រតបគ្នា ទេីបបណ្តាលឱ្យប្រពន្ធរងបួសដោយផ្លែកាំបិតចំនួន៣កន្លែង។ ជនសង្ស័យបានសារភាពទៀតថា ខ្លួនបានប្រេីប្រាស់គ្រឿងញៀនផងដែរ។

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅសៀលថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី