Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី ” កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ “

ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៨ខែមីនាឆ្នាំ២០២៥ វេទិការវាងរាជរដ្ឋភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី”កំណែទម្រង់វិមជ្ឃការ និងវិសហមជ្ឃការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វេទិកានេះមានគោលបំណងរួមគ្នាវាយតម្លៃលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហជ្ឈការ ដើម្បីមានមូលដ្ឋានច្បាស់លាស់បន្ថែមទៀតសម្រាប់បន្តពង្រឹងការរៀបចំ និងការអនុវត្តកំណែទម្រង់ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះ ចំនួន៥របស់រាជរដ្ឋាភិបាល សំដៅសម្រេចចក្ខុវិស័យកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឱ្យក្លាយទៅជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានថ្លែងថា វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ផ្អែកតាមគំនិតផ្តួចផ្តើមនេះ គ.ជ.អ.ប. បានរៀប​ចំឯកសារទស្សនទានសម្រាប់ការរៀបចំវេទិកានេះ ហើយក៏ទទួលបានការឯកភាពពី​សម្ដេចមហាធិបតីនាយករដ្ឋមន្តី តាមសេចក្ដីជូនដំណឹងរបស់ទីស្តីការ​គណៈរដ្ឋមន្ត្រីចុះ​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ផ្អែកតាមគោលការណ៍ឯកភាពរបស់រាជរដ្ឋាភិបាល គ.ជ.អ.ប. បានរៀបចំ និងដាក់ចេញ នូវសេចក្ដីណែនាំស្តីពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងផែនការសកម្មភាពសម្រាប់អនុវត្ត។ វេទិកា​នេះ ត្រូវរៀបចំរៀងរាល់៣ឆ្នាំម្ដង ដោយចាប់ផ្តើមអនុវត្តដំបូងពីឆ្នាំ២០២៤ ក្នុងគោលបំណងវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយសម្រាប់សម្រួចការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាន​ចក្ខុ​វិស័យកម្ពុជាឆ្នាំ២០៥០។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថា ដំណើរការរៀបចំវេទិកានេះត្រូវអនុវត្តទៅតាមជំហានសំខាន់ៗចំនួនបី រួមមាន៖

ជំហានទី១៖ ការរៀបចំវេទិកានៅថ្នាក់ក្រោមជាតិ ដែលជំហាននេះត្រូវរៀបចំនៅថ្នាក់ឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងនៅថ្នាក់រាជធានី ខេត្តនីមួយៗ។

ជំហានទី២៖ ការរៀបចំកិច្ចប្រជុំរបស់អនុគណៈកម្មាធិការនានានៃគ.ជ.អ.ប. និងការរៀបចំ កិច្ចប្រជុំគ.ជ.អ.ប.

ជំហានទី៣៖ ការរៀបចំវេទិការវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបាន និងកំពុងប្រព្រឹត្តទៅយ៉ាងអធិកអធមនាពេលនេះ។

ក្នុងជំហាននីមួយៗផ្ដោតលើការពិនិត្យ និងពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៧ ដែល
ពាក់ព័ន្ធនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖
១៖ ការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីការងារ
២៖ ស្ថានភាពនៃការផ្ទេរ និងការអនុវត្តមុខងារ
៣៖ ស្ថានភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស
៤៖ ការគ្រប់គ្រង ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ
៥៖ ទំនាក់ទំនងការងារ និងខ្សែគណនេយ្យភាពផ្ទៃក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាង
រដ្ឋបាលថ្នាក់ក្រោមជាតិជាមួយស្ថាប័នថ្នាក់ជាតិ និងជាមួយប្រជាពលរដ្ឋ
៦៖ ការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍមូលដ្ឋាន
៧៖ ការគាំទ្រ តាមដាន ត្រួតពិនិត្យ វាយតម្លៃ ការធ្វើអធិការកិច្ច និងសវនកម្ម៕ រក្សាសិទ្ធដោយ៖សុទ្ធលី