Wednesday, March 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ​ និងជានាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ សម្រេចលាចាកសិក្ខាបទនៅថ្ងៃទី១៩ មីនា ឆ្នាំ២០២៥ នេះ

តាកែវ ៖ ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ​ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ​ នាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ បានលាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។

ព្រះភិក្ខុ ជួន កក្កដា បានលាចាកសិក្ខាបទ (សឹក) នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។ យោងតាមការបញ្ជាក់របស់ព្រះតេជគណ ឈុន គឹមហោ ព្រះចៅអធិការវត្តមហានាមស្លារម បានឱ្យដឹងថា ការសឹករបស់ ព្រះធម្មវិជ្ជា ជួន កក្កដា គឺដោយសារពាក្យផ្ដែផ្ដាំរបស់ ញោមស្រី គាត់នៅមានព្រះជនថា បើបួសត្រឹមអាយុ ៤០ឆ្នាំ ចាំសឹក ព្រោះគ្រួសារមានតែព្រះអង្គមួយអង្គឯងទេ។
ព្រះធម្មវិជ្ជា ជួន កក្កដា បានសាងផ្នួសជាសង្ឃ ក្នុងវ័យ១៣ឆ្នាំ កាលពីឆ្នាំ១៩៩៨ ដែលមកដល់ពេលនេះមានរយៈពេល២៧ឆ្នាំហើយ៕ រក្សាសិទ្ធដោយ៖សិទ្ធលី