Wednesday, March 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្តណាស់! បែ.កធ្លា.យវីដេអូព្រះសង្ឃ «នៅ សម្បត្តិ» គ្រូសូត្រស្តាំវត្តត្រពាំងឈូក ផឹ.កស្រា មានទាំងស្រី លេងទាំងល្បែ.ង

ថ្មីៗនេះ មហាជនបានផ្ទុះការរិះគន់ក្តៅគគុកទៀតហើយ ក្រោយបែកធ្លាយវីដេអូបង្ហាញព្រះសង្ឃមួយអង្គ បានប្រព្រឹត្តទង្វើដ៏គួរឲ្យស្អប់បំផុត ដោយបានផឹកស្រា លេងល្បែងក្នុងវត្តយ៉ាងគគ្រឹកគគ្រេង និងសូម្បីមានស្រីស្នេហ៍ថែមទៀតផង។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Pheng Oudom បានទម្លាយវីដេអូភស្តុតាង និងភ្ជាប់ខ្លឹមសារថា «នេះហើយ ស្រែបុណ្យរបស់ពុទ្ធបរិស័ទ្ធ ស្រីក៏មាន ស្រាក៏ចេះ ល្បែងក៏លេង
ចាំមើលមានភស្តុកតាងប៉ុណ្ណឹងហើយ ចៅអធិការវត្តត្រពាំងឈូក និងចាត់ការយ៉ាងណា លើជនដែលយកសាសនាធ្វើជាមុខរបរបែបនេះ»។

តាមរយៈភស្តុតាង ដែលគណនីខាងលើបានបញ្ចេញ បានបង្ហាញព្រះសង្ឃរូបនេះ ដែលត្រូវបានដឹងថា មានព្រះនាម «នៅ សម្បត្តិ» ជាព្រះគ្រូសូត្រស្តាំ វត្តត្រពាំងឈូក ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានដោះស្បង់ជីពរស្លៀកពាក់ខោអាវ លួចចេញដើរលេងជាមួយស្រីស្នេហ៍យ៉ាងឡូយហួសពីការស្មាន។ លើសពីនេះ ក៏បែកធ្លាយវីដេអូសារសម្លេងនៅជាមួយស្រីស្នេហ៍ ដែលត្រូវបានដឹងថាជាកម្មការិនីរោងចក្រ ឆាតទៅខ្ចីលុយគេឲ្យស្រីស្នេហ៍ ដោយហៅប្រពន្ធពេញៗមាត់។

អ្វីដែលមិនអាចប្រកែកបាននោះ គឺក្នុងវីដេអូភស្តុតាងមួយផ្សេងទៀត ក៏បានបង្ហាញព្រះសង្ឃ នៅ សម្បត្តិ បានខលវីដេអូ ដោយមិនដឹងឆាតទៅកាន់អ្នកណា ឬក៏ស្រីស្នេហ៍ទេ ខណៈមាត់កំពុងទំពារអ្វី និយាយប្រាប់ថា ស្រវឹងហើយ និងបន្ទាប់មក ក៏បានបង្វិលកាមេរ៉ាវីដេអូបង្ហាញឲ្យឃើញសំបកកំប៉ុងស្រាបៀរ រាយប៉ាយពេញលើឥដ្ឋទៀតផង ដែលឃើញហើយពិតជាហួសថ្លែង៕