Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ចុះពិនិត្យសិក្សាលម្អិតទីតាំងសាងសង់ស្ពាន

ភ្នំពេញ៖ នាថ្ងៃពុធទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដោយមានការចូលរួមពីសមាជិកក្រុមការងារគ្រប់គ្រងគម្រោង តំណាងក្រុមការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសាលារាជធានី និងមន្ទីរសាធារណការរាជធានីភ្នំពេញ តំណាងសាលាខេត្ត និងមន្ទីរសាធារណការខេត្តកណ្តាល តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េប្រចាំនៅកម្ពុជា បានចុះពិនិត្យទីតាំងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។

ការចុះពិនិត្យនេះ ដើម្បីប្រមូលធាតុចូលបន្ថែម សំដៅឱ្យការសិក្សាលម្អិតផ្តល់នូវលទ្ធផលដែលអាចធ្វើទៅបាន និងកាត់បន្ថយផលប៉ះពាល់ឱ្យបានទាបបំផុត ក្នុងនោះដែរ ក្រុមការងារបានចុះពិនិត្យគោលដៅចំនួន ៣ទីតាំង រួមមាន៖ ១). ទីតាំងឡើងចុះស្ពានប៉ែកភ្នំពេញ ត្រង់ចំណុចប្រសព្វវិថីព្រះអង្គអេង ២). ចំណុចប្រសព្វវិថីទន្លេមេគង្គ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ និង ៣). ចំណុចបញ្ចប់ស្ពាន ស្ថិតក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល៕រក្សាសិទ្ធដោយ៖សុទ្ធលី