Thursday, April 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្ងន់.កហើយ! បើកឡានក្រឡុកស៊ីម៉ង់តិ៍ បុ.កម៉ូតូរត់គេចខ្លួន ប្រហែលភ័.យស្ល.ន់ខ្លាំង បំបុ.កខ្លោងទ្វារវត្តទាំងកម្រោលបា.ក់សង្ក.ត់ទៅមុខលែងរួច

នេះជាហេតុការណ៍មួយដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តខ្លាំងតែម្តង ខណៈដែលឡានក្រឡុកស៊ីម៉ងត៍មួយគ្រឿង បានបុកខ្លោងទ្វារវត្តបណ្តាលឲ្យបាក់ខ្ទេចខ្ទីអស់។ ហេតុការណ៍នេះបានកើតឡើងនៅវត្តព្រៃអង្គុញ ស្ថិតនៅភូមិព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង តាមបណ្ដោយផ្លូវ316A កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

តាមរយៈវីដេអូដែលបងប្អូនប្រជាពលរដ្ឋ ថតបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញរថយន្តក្រឡុកស៊ីម៉ង់តិ៍ដ៏ធំ១គ្រឿង ជាប់កឿងនៅខាងក្រោមទៅមុខលែងរួច ខណៈគ្រោងខ្លោងទ្វារទាំងមូល បានបាក់រលើងសង្កត់លើ។ ប្រភពពីប្រជាពលរដ្ឋ ក៏បានឲ្យដឹងថា ក្រោយពេលកើតហេតុ អ្នកបើកបរបានរត់គេចខ្លួន​បាត់។

ពិតណាស់ ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនបានសម្តែងការហួសចិត្ត និងដាក់ឲ្យបែបៗនេះថា អាតាណើប ចង្រៃណាស់! សួរថាមុនបើកចូលទៅហ្នឹង ម្តេចបានមិនមើលថា តើឡានខ្លួនប៉ុណ្ណាបើកឆ្លងរួចអត់? ឬក៏ទើបតែរៀនចេះបើកឡាន!, ពុំត្រឹមនាំទុក្ខដាក់ខ្លួនទេ គឺថែមទាំងនាំទុក្ខដល់ថៅកែទៀត មិនក្រោម 40000$ ទេ ខ្លោងទ្វារវត្តមួយៗថ្លៃណាស់!។

តែយ៉ាងណា ក្រោយមក ទើបដឹងថា ឡានក្រឡុកស៊ីម៉ង់តិ៍នេះ បានបើកបុក​ម៉ូតូ​យុវជនម្នាក់​ បណ្តាល​ឲ្យ​ដួល​ម៉ូតូរងរបួស ហើយក៏បានបើករត់គេចខ្លួនមិនទទួលខុសត្រូវនោះទេ។ ប៉ុន្តែ ដោយសារប្រហែលភ័យស្លន់ខ្លាំង ក៏បង្ខំបើកបំបុកខ្លោងទ្វារវត្តតែម្តង។ តែសំណាងអាក្រក់ ត្រូវខ្លោងទ្វារវត្តសង្កត់លើរថយន្តជាប់ទៅមុខលែងរួច ជាហេតុធ្វើឲ្យអ្នកបើកបររត់គេចខ្លួន បន្សល់ទុកឡានក្រឡុកស៊ីម៉ង់តិ៍នៅកន្លែងកើតហេតុបែបនេះ៕