រឿងរ៉ាវស្រ្តីអ្នកលក់ដូរទំនិញផ្លែឈើអនឡាញម្នាក់ បានធ្វើឲ្យមហាជននៅលើបណ្តាញសង្គម ផ្ទុះរិះការរិះគន់ឡើងកក្រើកតែម្តង បន្ទាប់ពីបានដឹងថា ស្រ្តីរូបនេះកំពុងរកស៊ីកុហកបោកប្រាស់ ដោយអះអាងថា ទុរេនរបស់ខ្លួនសាច់ធំៗល្អ តម្លៃធូរថ្លៃត្រឹមតែ ១៣០០០៛ មកពីខាងមេមត់ តែនៅពេលអ្នកខាងមេមត់សួររកទិញ ព្រោះរដូវកាលនេះទុរេនទើបផ្លែខ្ចីប៉ុណ្ណោះ ស្រាប់តែប្លុកបាត់តែម្តង។
ពិតណាស់ រឿងនេះបានធ្វើឲ្យផ្ទុះក្តៅគគុក ខណៈមហាជនជាច្រើន ដែលបានដឹងច្បាស់ នាំគ្នាព្រលះឲ្យយ៉ាងចាស់ៗដៃ ខណៈអ្នកខាងមេមុត ជាពិសេសម្ចាស់ចំការផ្ទាល់ ក៏បាននាំគ្នាសម្តែងការហួសចិត្តខ្លាំងផងដែរ ដោយពួកគាត់បានថតបង្ហាញឲ្យឃើញទុរេនក្នុងចម្ការទើបតែចេញផ្លែនៅក្តឹបនៅឡើយ មិនដូចអ្នកលក់បោកប្រាស់រូបនេះ អះអាងថាទុរេនមេមត់ទុំ មានសាច់ធំៗល្អ មានលក់រាប់តោនបែបនេះនោះទេ។
ពិតជាភ្ញាក់ផ្អើល គឺបន្ទាប់ពីករណីនេះបានផ្ទុះឡើង ក៏ស្រាប់តែមន្រ្តីកាំកុងត្រូលខេត្ត បានចុះទៅកាន់ផ្ទះលក់ដូររបស់ប្តីប្រពន្ធស្រ្តីរូបនេះតែម្តង ដែលមានទីតាំងនៅ ភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ តែយ៉ាងណា គេមិនដឹងថា មន្រ្តីចុះទៅចាត់វិធានការបិទឈប់ឲ្យបន្តលក់ដូរទៀត ឬយ៉ាងណានោះទេ។ ខណៈម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Stephen Row : អ្នកវិភាគឯករាជ្យ បានបញ្ចេញរូបភាពមន្រ្តី និងភ្ជាប់ខ្លឹមបែបនេះថា «ថ្នាក់ដឹកនាំបានចាត់វិធានការណ៍ចុះអង្កេត ម្ចាស់ហាងទុរេន ដែលសន្យាថាស្លា..ប់ តែការពិតនៅរស់។ ផុសនេះមិនបានជាន់ថែម ប៉ុន្តែគួរតែរកស៊ីអោយត្រឹមត្រូវ កុំដើម្បីប្រយោជន៍ខ្លួនបង្ខូចឈ្មោះអ្នកខេត្តគេ បងៗខាងមេមត់ទទូលបានយុត្តិធម៍ហើយ»។
តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងនោះ គឺបន្ទាប់ពីមន្រ្តីបានចុះទៅដែលត្រឹមតែណែនាំ ស្រាប់តែបុរសជាប្តី បានចេញវីដេអូនិយាយទាំងរដេករដុបថា មន្រ្តីមិនបានចុះមកបិទហាងលក់ដូររបស់ពួកខ្លួន ដែលមានយីហោ «ផ្សារធម្មជាតិកសិករខ្មែរ» នោះទេ និងថែមទាំងថា រាល់ព័ត៌មានចុះផ្សាយថាពួកខ្លួនរកស៊ីបោកប្រាស់ គឺជារឿងមិនពិត និងបំពុល ដោយមិនទទួលយកកំហុសរបស់ខ្លួនសោះឡើយ និងសូម្បីមិនបកស្រាយ ឬសុំទោស ទាក់រឿងលក់ដូរកុហកបោកប្រាស់ថា ទុរេនមេមត់ មានសាច់ក្លែបធំៗ នោះទេ។
លើសពីនេះ ស្រ្តីជាប្រពន្ធថែមទាំងចោទថា មហាជននាំគ្នាជាន់ពន្លិចការរកស៊ីរបស់ខ្លួន ដោយបានបោះសម្តីថា អ្នកដែលមកខមិនបំពុល សុទ្ធតែសន្តានឆ្កែ សាងអីបានហ្នឹងទៀត ត្រង់ខ្លួននាំយកទុរេនគីមី មកពីប្រទេសជិតខាង មានលក់គ្រប់រដូវ ហេតុអ្វីក៏មិនគិតពីផលប៉ះពាល់ផង?!!៕








