រឿងរ៉ាវស្រ្តីលក់ផលិតផលផ្លែឈើអនឡាញ ដែលអះអាងទុរេនវៀតណាម ថាជាទុរេនមេមត់ ដ៏គួរឲ្យហួសចិត្តខ្លាំងបំផុត ខណៈអ្នកចំការមេមត់ផ្ទាល់ ចេញមុខប្រាប់ថា ទុរេនអ្នកមេមត់ខែនេះទើបតែចេញផ្លា ក្តឹប និងសូម្បីផ្លែនៅខ្ចីនៅឡើយ រហូតមកទល់ពេលនេះ គឺនៅតែល្បីពេញបណ្តាញសង្គម មិនទាន់ស្ងប់មហាជននាំគ្នារិះគន់ឥតសំចៃនោះទេ។
ពិតណាស់ មហាជននៅតែបន្តការរិះគន់ គឺដោយសារអ្នកលក់ប្តីប្រពន្ធនេះ រឹងរូស ចង់ឈ្នះ និងថែមទាំងបោះសម្តីថា អ្នកខមិនតែស្ករសុទ្ធតែពួកសន្តានថោក! ហើយក៏មិនខ្ចីខ្វល់ទទួលស្គាល់ពីកំហុសរបស់ពួកខ្លួន ដែលរកស៊ីលក់ដូរនាំចូលផលិតប្រទេសជិតខាងមិនស្មោះត្រង់សោះឡើយ និងផ្ទុយទៅវិញ សូម្បីខំប្រឹងបកស្រាយក្លែងផលិតផលនាំចូលទាំងនោះ ថាជាផលិតផលមានស្តង់ដារត្រឹមត្រូវទៀតផង។
ជាក់ស្តែង ដូចជារឿងផលិតផលទំពាំងបាយជូរក្រៀមក្លែងបន្លំ ត្រូវបានអ្នកលក់នេះអះអាងក្តែងៗថាជារបស់អាមេរិក ខណៈមហាជនដែលបានដឹងច្បាស់ ជាពិសេសអ្នកអាមេរិកផ្ទាល់ នាំគ្នាហួសចិត្តថា ទំពាងបាយជូរក្រៀមអាមេរិកឯណា ១កំប៉ុង 30$-40$ បែរមកលក់នៅស្រុកខ្មែរតម្លៃត្រឹមតែ ៨០០០ រៀល បែបនេះ?!។
តែអ្វីគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺទន្ទឹមនឹងគេចាប់ថ្នាក់បាន និងសូម្បីបង្ហាញភស្តុតាងថា ជាផលិតផលវៀតណាម តែបិទផ្លាក QR ផលិតផលអាមេរិកបន្លំ ស្រាប់តែស្រ្តីអ្នកលក់រូបនេះ បានចេញមុខបំភ្លឺបែបនេះថា នេះជាទំពាំងបាយជូរប្រេនអាមេរិក ផលិតនៅប្រទេសវៀតណាម ដែលមានន័យថា វៀតណាមទិញប្រេនឆាយអាមេរិក មកផលិតក្នុងស្រុករបស់គេ ដោយ១កំប៉ុង លក់ក្នុងតម្លៃត្រឹមតែ ៨០០០ រៀលប៉ុណ្ណោះ។
តែទោះជាយ៉ាងណា ក្រោយពីបានលឺនិយាយបកស្រាយបែបនេះ មហាជនបាននាំគ្នាចំអកឲ្យបែបៗនេះថា ហ្រេនឆាយម៉ែអាណាតំលៃខុសគ្នា10-20ដង អញ្ចឹងទេ, ទំពាំងបាយជូហ្នឹងក្លិនកៅស៊ូខ្លាំងណាស់ ញ៉ាំមិនកើតទេ ខណៈអ្នកផ្សេងទៀត បាននិយាយចំៗថា «ហ្នឹងហើយ តែជនជាតិវៀតណាម ញ៉ាំរបស់ថៃ ពេលរបស់វាផលលិតបញ្ជូនមកអោយខ្មែរស៊ី អាហ្នឹងមិចវិញ គួរយល់ហើយបងប្អូន!!»៕








