ខេត្តស្វាយរៀង ៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានបង្ក្រាបបាន ករណី”ចោរលួចទូរស័ព្ទ ក្នុងវីឡា V20 នៅបរិវេណកាស៊ីណូសៀងហៃរីស៊ត ” និងឃាត់ខ្លួនជនសង្ស័យ រួមមាន : ១-ឈ្មោះ ហ្វៀង ចុងថៃ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឡាធី ឃុំថេអាន ស្រុកដុងជាវ ខេត្តហ្វាងលិញ ប្រទេសវៀតណាម ។ ២-ឈ្មោះ ហ្វួ វ៉ាន់ដុង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដមានទីលំនៅ ភូមិចាំងម៉ើយអា ឃុំប៉ិនខេត ស្រុកដុងជាវ ខេត្តហ្វាងលិញ ប្រទេសវៀតណាម ។ ៣-ឈ្មោះ ហ្វាម ជុងហៀវ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាមឡូ ឃុំហ្វាថាំ ស្រុកហុីញញៀន ខេត្តអិនធី ប្រទេសវៀតណាម ។
ដកហូតរួមមាន : សម្ភារ: – ទូរស័ព្ទចំនួន ០៣គ្រឿង ម៉ាក iPhone .ViVO mi ។
វត្ថុតាង – ទូរស័ព្ទចំនួន ០៣គ្រឿង ម៉ាក Redmi ចំនួន ០២គ្រឿង នឹងម៉ាកMi ចំនួន ០១គ្រឿង.
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ខ្លួននិងគូរកនពិតជាបានធ្វើសកម្មភាពលួច និង រួមគំនិតលួច ទូរស័ព្ទ ក្នុងកាសុីណូសៀងហៃ ពិតប្រាកដមែន ។
បច្ចុប្បន្នៈ ជនសង្ស័យទាំង៣នាក់ខាងលើឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកចន្រ្ទា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




