Tuesday, April 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចប់មុខតំណែងលោក ហែម គឹមសាធ ប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុរដ្ឋបាលស្រុកកងមាសករណីយកប្រាក់ចំនួន ៣៦០ ដុល្លារ សម្រាប់ការកែ តម្រូវសំបុត្រកំណើតប្រជាពលរដ្ឋ

កំពង់ចាម : នៅថ្ងៃទី ២៦ខែមីនាឆ្នាំ២០២៥ ឯកឧត្តមអ៊ុនចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចេញលិខិតមួយជម្រាបជូនលោកអភិបាល នៃគណៈអភិបាលស្រុកកងមាស ក្នុងកម្មវត្ថុ ៖ ស្តីពីការអនុវត្តវិធានការចំពោះលោក ហែម គឹមសាធ ប្រធានការិយាល័យរដ្ឋបាល និង ហិរញ្ញវត្ថុ និងការពង្រឹងតួនាទី ភារកិច្ចរបស់រដ្ឋបាលស្រុកកងមាស។

យោងលិខិតលេខ ០២៧/២៥ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ របស់ការិយាល័យប្រជាពលរដ្ឋ ខេត្តកំពង់ចាម ស្តីពីករណីយកប្រាក់ចំនួន ៣៦០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការកែ តម្រូវសំបុត្រកំណើតប្រជាពលរដ្ឋឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្មៅ ស្រុក កងមាស ខេត្តកំពង់ចាម ។

រដ្ឋបាលខេត្តសូមជម្រាបជូនលោកអភិបាល នៃគណៈអភិបាលស្រុកកងមាស ឱ្យបានជ្រាបថា៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹងតាម បណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly បានចុះផ្សាយពីឈ្មោះ ហែម គឹមសាធ ករណី យកប្រាក់ចំនួន ៣៦០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការកែតម្រូវសំបុត្រកំណើតប្រជាពលរដ្ឋ ឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្មៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ រដ្ឋបាលខេត្តបាន ចាត់ឱ្យក្រុមការងារ ដែលដឹកនាំដោយលោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានអង្គភាព ច្រកចេញចូលតែមួយខេត្ត បានចុះសិក្សា ស្រាវជ្រាវលើករណីខាងលើ គឺពិតជាមានករណីដូចក្នុង បណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly ពិតប្រាកដមែន។ ដូចនេះ ដើម្បីអនុវត្តវិធានការ ទៅលើមន្ត្រីដែលអនុវត្តកំហុសឆ្គង និងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលស្រុកកងមាស ឱ្យមានភាពល្អប្រសើរ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់លោកអភិបាល នៃគណៈអភិបាលស្រុក កងមាស ដូចខាងក្រោម៖

១-ត្រូវរៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌ ផ្សេងៗទៀត។

២-រដ្ឋបាលស្រុកត្រូវតាមដាន ត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទី ភារកិច្ចរបស់ លោក ហែម គឹមសាធ ក្នុងករណីប្រព្រឹត្តកំហុសឆ្គងបន្តទៀត ត្រូវមានវិធានការតាម ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។
៣-អភិបាលស្រុកត្រូវខិតខំដឹកនាំរដ្ឋបាលស្រុករបស់ខ្លួនតាមលិខិតបទដ្ឋានគតិយុត្ត និង សេចក្តីណែនាំនានាឱ្យបានត្រឹមត្រូវ។

៤-ត្រូវពង្រឹងកិច្ចការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព ស្របតាមគោលការណ៍កំណត់ (ពេលវេលា និងតម្លៃសេវា) និងអាចទទួលយកបាន ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

៥-ត្រូវរៀបចំកិច្ចប្រជុំ និងណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យពង្រឹងតួនាទី និងភារកិច្ចរបស់ ខ្លួនជារៀងរាល់ខែ។

៦-ក្នុងករណីមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងនៅរដ្ឋបាលស្រុកបន្តទៀត រដ្ឋបាលខេត្តនឹងមានវិធានការតាមនីតិវិធីនៃច្បាប់ និងលិខិតបទដ្ឋានដែលបានកំណត់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអភិបាល នៃគណៈអភិបាលស្រុកកងមាស អនុវត្តការងារនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី