រាជធានីបាងកក នៃប្រទេសថៃ បានជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៣រ៉ិចទ័រ នៅថ្ងៃសុក្រទី២៨ខែមីនាឆ្នាំ២០២៥ បង្កការភ័យស្លន់ស្លោ ខណៈមនុស្សមួយចំនួនរត់ចេញពីអគារ រកកន្លែងសុវត្ថិភាព។
បើយោងតាមសារព័ត៌មានរ៉យទ័រ, ការរញ្ជួយដីនេះមានចំណុចកណ្តាលនៅទីក្រុង Mandalay នៃប្រទេសមីយ៉ាន់ម៉ា ជម្រៅ ១០គីឡូម៉ែត្រ។
ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាតឬជនរងគ្រោះនោះទេ ខណៈអគារខ្ពស់ៗជាច្រើនបានដួលរលំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

























