នៅលើបណ្តាញសង្គម មកទល់ពេលនេះ បាននិងកំពុងផ្សព្វផ្សាយពីព័ត៌មានថា ពលករពីរនាក់ប្ដីប្រពន្ធ ដែលរស់នៅខេត្តបន្ទាយមានជ័យ ដែលកំពុងបាត់ខ្លួន បានស្លាប់ក្នុងគំនរបាក់អាគារនៅទីក្រុងបាងកកកាលម្សិលមិញ (ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣) និងសូមឲ្យជួយស៊ែររកសាច់ញាតិ ទៅទទួលសាកសព មកធ្វើបុណ្យតាមប្រពៃណីខ្មែរផង។
តែទន្ទឹមនឹងបានឃើញព័ត៌មានផ្សព្វផ្សាយថា ពួកគាត់បានស្លាប់ និងអ្នកខ្លះថាបានដឹកសពដល់ព្រំដែនទៀត ក៏ស្រាប់តែប្អូនស្រីជនរងគ្រោះទាំងពីរដែលកំពុងបាត់ខ្លួន បានចេញមកបញ្ជាក់ច្បាស់ថា ៖ បងរបស់ខ្ញុំ ឈ្មោះ សុខគឹមសី និង សាន់ សឿន ដែលបានបាក់អាគាររលំនៅថៃ និងមិនទាន់អាចដឹងព័ត៌មានពិតប្រកដទេថាបងខ្ញុំស្លាប់ បងៗខាងប៉ូលីសគាត់បានមកបញ្ជាក់ថា មិនទាន់បានរកឃើញទេ មិនទាន់អាចបញ្ជាក់ថាស្លាប់ ឬរស់ទេ សូមបងៗក្នុងហ្វេសបុកឈប់ផុសបំផុសបំផុលទៀត ធ្វើអោយប៉ះពាល់ដល់គ្រួសាររបស់ខ្ញុំ។
ទន្ទឹមនឹងនេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ ក៏បានច្រានចោលចំពោះការផ្សព្វផ្សាយនេះផងដែរ ដោយលោកបានសរសេរតាមបណ្តាញសង្គមថា «គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី២៩ មីនា ២០២៥ នេះ ពុំទាន់មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ចថា មានពលករខ្មែររងគ្រោះនៅឡើយទេ។ សូមសាធារណជន កុំជឿ និងកុំចែកចាយបន្តពីបណ្តាញសង្គមទាំងនោះ!»៕







