Thursday, April 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំណាន២៥ខេត្ត-ក្រុង”ធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់មហាជននៅក្រុងកំពង់ចាម

ខេត្តកំពង់ចាម: សៀវភៅចំនួន១៥០០ ក្បាលសុទ្ធសឹងតែល្បីៗ ត្រូវគេដាក់តម្រាបយ៉ាងមានរបៀបនៅក្រោមដើមជ្រៃមួយដើមមាត់ទន្លេក្រុងកំពង់ចាម។ គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី រួមទាំងព្រះសង្ឃ បាននាំគ្នាអានដោយមានរបៀបរៀបរយល្អទៀតផង។
ចំពោះការអាននៅទីសាធារណៈដោយឥតគិតថ្លៃនេះបានធ្វើឡើងចាប់ពីថ្ងៃទី ១៩មីនារហូតដល់ថ្ងៃទី៣១មីនា ឆ្នាំ២០២៥ ដែលគេរំពឹងថាអ្នកចូលរួមអានមានរហូតដល់ខ្ទង់ពាន់នាក់ឯណោះ។

លោកអ៊ុក វ៉ាន់ដេ អាយុ៤០ឆ្នាំ រៀបរាប់ឲ្យដឹងថា: ចំពោះដំណើរទេសចរណ៍អំណាន២៥ខេត្ត-ក្រុង គឺផ្ដើមចេញពីដួងចិត្តរបស់លោកផ្ទាល់តែម្ដង។ជាមួយនោះមានការជួយជ្រោមជ្រែងពីមិត្តភក្រ័បានជួយឧបត្ថម្ភសៀវភៅម្នាក់បន្តិចកើនរហូតដល់ចំនួន១៥០០ក្បាល ហើយក៏មានបងស្រីម្នាក់បានជួយទំនុកបម្រុងរថយន្តតូចល្មម១គ្រឿង
អ្នកខ្លះទៀតបានជួយឧបត្ថម្ភប្រេងសាំងម្នាក់មួយលីត្រ ២លីត្រ បានសមល្មមនិងការចំណាយពេលពេញមួយឆ្នាំក្នុងដំណើរបេសកកម្មចេញពីខេត្តមួយទៅខេត្តមួយ។

លោកវ៉ាន់ដេឬគេតែងតែហៅថា”មនុស្សសំរាម”ដែលដាក់ងារឱ្យបានរៀបរាប់បន្តថា រូបលោកបានធ្វើដំណើរតាមកន្លែងជាច្រើនឃើញបណ្ណាល័យមិនសូវមានមនុស្សចូលអានប៉ុន្មាននោះទេ ។បន្ទាប់មករូបលោកក៏មានគំនិតបង្កើតឲ្យមានកម្មវិធី”អំណាន២៥ខេត្ត-ក្រុង”នេះឡើង ដើម្បីទាក់ទាញដល់ស្រទាប់យុវជនគ្រប់ជាន់ថ្នាក់ឱ្យមានទម្លាប់ចូលចិត្តការអានសៀវភៅ ដើម្បីបង្កើនចំណេះដឹង។ដូច្នេះពេលដែលពួកគាត់អានរួចនិងបង្ហោះនៅតាមបណ្ដាញសង្គមធ្វើឲ្យលុបបំបាត់នូវការបង្ហោះភាពអសកម្មដូចជាឈ្លោះប្រកែកជេរគ្នាទៅវិញទៅមកហ្នឹងក្រុមក្មេងទំនើងជាដើម ការបង្ហោះសកម្មភាពការអានយ៉ាងផុលផុសពីសំណាក់មហាជនគ្រប់រូបនិងជួយលុបបំបាត់អ្វីដែលមិនល្អនៅក្នុងបណ្ដាញសង្គម។បន្ទាប់មកគឺមានការចាប់អារម្មណ៍ពីសំណាក់ក្មេងៗដែលធ្វើឲ្យពួកគាត់មានទម្លាប់មួយគឺចូលចិត្តការអានសៀវភៅ នៅតាមទីសាធារណៈដូចដែលរូបលោកបានមកដាក់នៅមាត់ទន្លេក្រុងកំពង់ចាមនេះជាដើម។ កន្លងទៅរូបលោកធ្លាប់បានចូលរួមសកម្មភាពដឹកនាំយុវជនកែច្នៃសំរាមនៅលើកំពូលភ្នំគិរីរម្យក្នុងខេត្តកំពង់ស្ពឺ ធ្វើឲ្យមានការចាប់បារម្ភពីសំណាក់មហាជនច្រើន។សូមបញ្ជាក់ថានៅខេត្តកំពង់ចាមនេះជាខេត្តទី៨ ហើយ។ដែលរូបលោកបានបើករថយន្តតូចល្មមមួយគ្រឿងដឹកសៀវភៅជាង១ ពាន់ក្បាល ដោយដំបូងចេញពីតាកែវមកកាន់ខេត្តស្វាយរៀង
ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាមនៅចុងខែនេះ នឹងបន្តទៅកាន់ខេត្តផ្សេងទៀតពេញទូទាំងប្រទេសកម្ពុជារយៈពេលមួយឆ្នាំនិងត្រឡប់ចូលទៅកាន់រាជធានីភ្នំពេញវិញ។រូបលោកចាប់អារម្មណ៍បងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីមកចូលរួមអានសៀវភៅដែលមានចំណងជើងល្អៗ អ្នកខ្លះមិនដែលធ្លាប់ឃើញនោះទេសកម្មភាពអានរបស់ពួកគាត់មានរបៀបរៀបរយល្អគួរឲ្យចាប់អារម្មណ៍ ការអានសៀវភៅនេះពីថ្ងៃចន្ទដល់ថ្ងៃសុក្រគឺម៉ោង៣ រសៀលដល់ម៉ោង១០យប់ហ្នឹងពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យម៉ោង១០ព្រឹកដល់ម៉ោង ១០យប់។

ព្រះគ្រូចន សុវណ្ណារ៉ុង ព្រះចៅអធិការវត្តកោះកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម មានថេរៈដិការឲ្យដឹងថា
ព្រះអង្គបានដឹកនាំគ្រូសូត្រឆ្វេងគ្រូសូត្រស្ដាំ ភិក្ខុនិងសាមណេរចំនួន៥ អង្គដោយនិមន្តមកអានសៀវភៅពេលយប់នៅក្រោមដើមជ្រៃមាត់ទន្លេក្រុងកំពង់ចាម។ ព្រះអង្គបានលើកឡើងថាការអានសៀវភៅល្អៗទាំងនេះបង្កើននៅចំណេះដឹងផ្នែកពុទ្ធចក្រនិងអាណាចក្រ ដែលផ្ទុយពីការមើលទូរសព្ទច្រើនមិនបាននាំចំណេញអ្វីនោះទេ។
ក្នុងពេលដែលព្រះអង្គនិមន្តមកអានសៀវភៅសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋប្រុសស្រីបាននាំគ្នាអានដោយមានរបៀបរៀបរយល្អនៅក្រោមដើមឈើដែលមានពន្លឺភ្លើងអំពូលសម្រាប់ងាយស្រួលមើលក្នុងការអានសកម្មភាពនេះមានរយៈពេលរហូតដល់ ១៣ថ្ងៃឯណោះ។ ហើយការមើលទូរសព្ទយូរពេកក៏អាចនាំឱ្យប៉ះពាល់ភ្នែកទៀតផង។
សូមបញ្ជាក់ថាព្រះចៅអធិការវត្តបឹងកុក វត្តជ្រោយថ្ម វត្តបឹងស្នាយ ក្រុងកំពង់ចាម បានដឹកនាំព្រះសង្ឃជាច្រើនអង្គចូលរួមការអានសៀវភៅនេះ ដោយទឹកចិត្តជ្រះថ្លា។ដោយឡែកលោកហាន កុសលអភិបាលរងខេត្តកំពង់ចាម ឆ្លៀតពេលដ៏មានតម្លៃក៏បានអញ្ជើញចូលរួមអានសៀវភៅនេះផងដែរ។រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី