Friday, April 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំទីតាំងកំពង់ផែទេសចរណ៍កម្សាន្តទូកតាមបណ្ដោយដងទន្លេមេគង្គនិងទន្លេសាប

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ នេះ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំទីតាំងកំពង់ផែទេសចរណ៍កម្សាន្តទូកតាមបណ្ដោយដងទន្លេមេគង្គនិងទន្លេសាប។

សូមជម្រាបថា កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានគោលបំណងរៀបចំយុទ្ធសាស្ត្រយូរអង្វែង ដើម្បីកៀរគរវិនិយោគ និងបង្កើនចំណូលពីតំបន់ដងទន្លេមេគង្គ និងបឹងទន្លេសាប ដោយផ្ដោតលើការសាងសង់ផែមួយចំនួនតាមដងទន្លេ ជំរុញបង្កើតសកម្មភាពសេដ្ឋកិច្ចនានា និងជំរុញទាក់ទាញវិស័យទេសចរណ៍ សំដៅបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គ និងបឹងទន្លេសាបឱ្យមានភាពរីកចម្រើនធូរធារ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំធាតុចូលពីសំណាក់ខេត្តជុំវិញបឹងទន្លេសាប និងតាមដងទន្លេមេគង្គ និងក្រសួងស្ថាប័នពាក់ព័ន្ធដូចជាក្រសួងទេសចរណ៍ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមទេសចរណ៍ ដើម្បីអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព ក្នុងការប្រែក្លាយទីប្រជុំជនតាមដងទន្លេមេគង្គ និងជុំវិញបឹងទន្លេសាប ទៅជាភូមិឋានក្សេមក្សាន្ត ពោលគឺរៀបចំក្រុងទៅតាមដង្ហើមសេដ្ឋកិច្ចរបស់ក្រុងនីមួយៗ៕ រក្សាសិទ្ធដោយ៖សុទ្ធលី