Friday, April 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹងមូលហេតុហើយ! វីដេអូគ្រោះថ្នា.ក់ចរាចរណ៍ គូស្នេហ៍ជិះម៉ូតូបុ.កជណ្តើរផ្ទះដ៏សា.ហា.វ កំពុងល្បីនៅលើអ៊ីនធើរណែត គឺដោយសារ…

ថ្មីៗនេះ វីដេអូឃ្លីបនៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គម បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ យ៉ាងណាមិញ ឧប្បត្តិហេតុនេះ ត្រូវបានគេនិយាយថា បានកើតឡើងនៅក្នុងឃុំ Ta Xua ស្រុក Bac Yen ខេត្ត Son La ប្រទេសវៀតណាម។

តាមវីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាព បានបង្ហាញម៉ូតូធ្វើដំណើរក្នុងល្បឿនលឿនដូចហោះ ហើយបាត់បង់ម្ចាស់ការ ក៏ជ្រុលទៅបុកជណ្តើរផ្ទះឈើប្រណិតតែម្តង។ ការប៉ះទង្គិចយ៉ាងខ្លាំងនោះ បានបណ្តាលឲ្យនារីដែលអង្គុយខាងក្រោយ និងម៉ូតូ ហើរដូចស្លឹក មុនពេលធ្លាក់ពីលើជណ្តើរ និងបន្តរមៀលទៅដី។

ភ្លាមៗនោះ យុវជនអ្នក​បើកម៉ូតូ ដែលពុំរងគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរ បានប្រញាប់ប្រញាល់​រត់​ទៅ​ពិនិត្យមើល​ស្ថានភាព​សង្សាររបស់ខ្លួន​ទាំង​ភ័យ​ស្លន់ស្លោ​។

បើតាមអ្នកបង្ហោះវីដេអូឃ្លីប បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ គឺដោយសារគូស្នេហ៍នេះ ជិះម៉ូតូស្កុបពី ខណៈចុះពីលើភ្នំជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋតែម្តង។ ទោះ​បី​ជា​យ៉ាង​ណា ​នៅ​ពេល​នោះ​ មាន​មនុស្ស​នៅផ្ទះតិច​តួច​ណាស់ ដូច្នេះ​មិន​មាន​ការ​ប៉ះ​ទង្គិច​ទេ។

ភ្លាមៗបន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានចែកចាយបន្ត មានមតិរាប់ពាន់បានបង្ហាញពីក្តីបារម្ភ ជាពិសេសចំពោះនារីជាសង្សារ។ ក្នុងនោះ មនុស្សជាច្រើនបានបញ្ចេញមតិថា “មើលវីដេអូនេះហើយ ធ្វើឲ្យខ្ញុំញ័ររន្ធត់ណាស់, ការធ្លាក់របស់នារីនោះពិតជារន្ធត់ណាស់ ខ្ញុំសង្ឃឹមថានាងមិនរងរបួសធ្ងន់ធ្ងរចុះ!, សូមប្រុងប្រយ័ត្ននៅពេលធ្វើដំណើរ នៅតំបន់ដែលមានផ្លូវចោតច្រើន និងផ្លូវកោង អ្នកគួរតែប្រើម៉ូតូប្រអប់លេខ ដើម្បីធានាសុវត្ថិភាព”។

ទោះជាយ៉ាងណា ស្ថានភាពសុខភាពរបស់នារីជាសង្សារ គេនៅមិនទាន់ដឹងនៅឡើយទេ ខណៈវីដេអូឃ្លីបនេះនៅតែរីករាលដាលយ៉ាងឆាប់រហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីជាការព្រមានយ៉ាងច្បាស់អំពីផលវិបាកនៃការបើកបរមិនប្រុងប្រយ័ត្ន៕