Wednesday, April 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចាប់ខ្លួនជនជាតិកុងហ្គោម្នាក់ បានបង្កការអុកឡុក តាមដងផ្លូវចំថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (សង្ក្រាន្តវត្តភ្នំ ថ្ងៃទី២)

ភ្នំពេញ ៖ នៅវេលាម៉ោង២០និង១៥នាទី ថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៥ នៅចំណុចម្ដុំមន្ទីរពេទ្យគន្ធបុប្ផា ផ្លូវ 90 កែង 47 ភូមិ11 សង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីជនបរទេស ឈ្មោះ Mukaba Matondo Kevin ភេទប្រុស អាយុ34 ឆ្នាំ ជនជាតិកុងហ្គោ បានបង្កការអុកឡុក តាមដងផ្លូវចំថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (សង្ក្រាន្តវត្តភ្នំ ថ្ងៃទី៣)។
ជនបរទេសរូបនោះ ត្រូវបានកម្លាំងសមត្ថកិច្ចដែលមានភារកិច្ចឈរជើងការពាររក្សាសន្តិសុខសុវត្ថិភាព ក្នុងពិធីបុណ្យចូលឆ្នាំថ្មី នៅទីនោះ ចាប់ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ តែជនបរទេសរូបនោះ មិនសហការ ជាមួយសមត្ថកិច្ច។
ជាមួយគ្នានោះ ដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី សាត ធីតា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ជនបរទេសរូបនេះ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន រង់ចាំបន្តការសាកសួរតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី